អីយ៉ាស់! ស្ងាត់ៗតារាជើងចាស់ ហម ឈរ៉ា បង្ហោះសារមានអត្ថន័យកំពុងពេញនិយម
តារាសម្ដែងជើងចាស់សម្បូរដោយប្រជាប្រិយភាព លោក ហម ឈរ៉ា ថ្មីៗនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍លើការបង្ហោះសារមួយរបស់លោក ខណៈតារាប្រុសរូបនេះ ហាក់មានចេតនាបញ្ឆិតបញ្ឆៀងដល់ប្រធានបទ អ្នកមានអ្នកក្រ ដែលជាប្រធានបទក្ដៅកំពុងផ្ទុះការវែកញែកពេញហ្វេសប៊ុក។
លោក ហម ឈរ៉ា បានបង្ហោះសាររៀបរាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «មនុស្សល្ងង់ទុកបេះដូងហ្នឹងអណ្ដាត មនុស្សឆ្លាតទុកអណ្ដាតហ្នឹងបេះដូង។ បើចង់និយាយអ្វីៗ ត្រូវទុកដាក់សម្ដីក្នុងគំនិត គិតហើយសឹមនិយាយ កុំនិយាយហើយទើបគិត។ ពាក្យចាស់លោកថាសេដ្ឋីគង់ខ្វះអំបែង។ តែខ្ញុំអំបែងនៅខ្វះសេដ្ឋី មិនមែនក្រទេ តែខ្ញុំមិនទាន់មាន»។
ដ្បិតថានៅសុខៗ តួឯកភាពយន្តដ៏ស្រស់សង្ហារូបនេះ រំលេចឡើងនូវពាក្យអ្នកមានអ្នកក្រជាប្រធានបទកំពុងពេញនិយមក៏ពិតមែន ប៉ុន្ដែលោកមិនបានបកស្រាយអ្វីច្រើន ហើយក៏មិនបានបញ្ចេញប្រតិកម្មគាំទ្រ ឬមិនពេញចិត្តអ្វីដែរ៕