ប្រឡូកសិល្បៈជិត ២០ ឆ្នាំ លើកដំបូងហើយដែលតារាស្រី Pancake សម្រេចចិត្តដើរតួអង្គមួយនេះ
Pancake Khemanit គឺជាកំពូលតារាសម្ដែងស្រីថៃជួរមុខម្នាក់ដែលមហាជនខ្មែរភាគច្រើនសុទ្ធតែបានស្គាល់ ហើយរាល់ការសម្ដែងរបស់នាងសុទ្ធសឹងតែទទួលបានការស្ងើចសរសើរពីសំណាក់អ្នកទស្សនាក្នុង និង ក្រៅប្រទេស។ សម្រាប់តារាស្រី Pancake មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត សមត្ថភាពសម្ដែងល្អនោះទេ តារាស្រីរូបនេះក៏មានជំនាញផ្សេងៗជាច្រើនទៀតផងដែរ ដូចជា ការច្រៀង ការដើរម៉ូដ និង ការរាំរបាំជាដើម។
បើនិយាយពីប្រវត្តិនៃការប្រឡូកចូលក្នុងវិស័យសិល្បៈផ្នែកសម្ដែងវិញ តារាស្រី Pancake បានចូលតាំងតែឆ្នាំ ២០០៤ មកម៉្លេះដែលគិតមកទល់ពេលនេះគឺមានរយៈពេល ១៩ ឆ្នាំហើយ។ ជាមួយនឹងការចូលខ្លួនសម្ដែងបម្រើក្នុងវិស័យសិល្បៈនេះ Pancake ក្តាប់បានតំណែងតួឯកស្រីគ្មានរបេះឡើយ។
ដោយឡែក ក្នុងឆ្នាំ ២០២៣ នេះ តារាស្រី Pancake បាននាំមហាជនឱ្យទទួលបានចំណីអារម្មណ៍ថ្មី ព្រោះក្នុងឆ្នាំនេះ នាងបានសម្ដែងជាតួម្តាយគេជាលើកដំបូងក្នុងជីវិតសិល្បៈរបស់នាងរយៈពេលជិត ២០ ឆ្នាំ។ ក្នុងនោះរឿងដែលនាងសម្ដែងគឺមានចំណងជើងថា ៖ «សង្គ្រាមទឹកលុយ» ដែលជារឿងកំពុងតែផលិត ហើយរឿងនេះដែរ នាងបានសម្ដែងជាតួម្តាយកូនប្រុសរបស់តារាស្រី Pat Napapa គឺអូន Racing ៕