(វីដេអូ) រំភើបពន់ពេក! «ត្រុដិខ្ញុំមកដល់ហើយ ដល់ក្រៅអើយរបង» ចម្រៀងសុំពរជ័យក្នុងឱកាសចូលឆ្នាំខ្មែរពីរោះណាស់
ជារៀងរាល់ឆ្នាំឱ្យតែដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គេតែងសង្កេតឃើញនៅតាមស្រុកភូមិ ឬទីវត្តអារាមមួយចំនួន តែងច្រៀងរាំរបាំត្រុដិ ដែលជារបាំប្រពៃណីខ្មែរយើងនេះ ដើម្បីច្រៀងសុំពរជ័យសេរីសួស្ដីឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី បណ្ដេញឧបទ្រពចង្រៃចេញទៅតាមឆ្នាំចាស់ ហើយទទួលបាននូវសុខសុភមង្គលក្នុងក្រុមគ្រួសារ រកទទួលទានមានបាន មានហេងមានជ័យក្នុងឆ្នាំថ្មី។
ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតចូលមកដល់ គេឃើញគ្រួសារមួយ បានអញ្ជើញក្រុមចម្រៀងប្រពៃណី មកច្រៀងរាំរបាំត្រុដិនេះនៅគេហដ្ឋាន ដើម្បីសុំសេចក្ដីសុខក្សេមក្សាន្តដល់សមាជិកគ្រួសារឱ្យជួបតែសំណាងល្អ សុខភាពល្អ រកទទួលទានមានបានក្នុងឱកាសឆ្នាំថ្មី។
ទិដ្ឋភាពការសម្ដែងរបាំត្រុដិនេះ បានធ្វើឱ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម មានសេចក្ដីរំភើបជាអនេក ពេលដែលបានស្ដាប់ និង ទស្សនារបាំដែលជាកេរដំណែលសម្បត្តិវប្បធម៌ខ្មែរដ៏ល្អផូរផង់មួយនេះ ហើយវាក៏បានបង្ហាញនូវការស្រឡាញ់ការពារ និង ថែរក្សាឱ្យដល់ក្មេងៗជំនាន់ក្រោយបានស្គាល់ បានដឹងកាន់តែច្បាស់។