(វីដេអូ) ទំហំចិត្តមិត្តភក្ដិ! ណាន វីសារ ច្រៀងបទថ្មីចងដៃ ងិន ម៉ារ៉ាឌី និង ស្វាមី មានអត្ថន័យជ្រៅ
ពិធីមង្គលការរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២១ ងិន ម៉ារ៉ាឌី និង ស្វាមីបណ្ដូលចិត្តគឺលោក ទិត្យ វ៉ាន់ណូរ៉ា បានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយភាពកក់ក្ដៅ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ ក្រោមវត្តមានចូលរួមអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស មិត្តភក្ដិ សាច់ញាតិបងប្អូន និង វត្តមានរបស់អ្នកសិល្បៈល្បីៗជាច្រើន។
បើងាកទៅមើលតារាសម្ដែងរូបសង្ហា ណាន វីសារ វិញ ក្រៅពីទៅចូលរួមពិធីមង្គលការ ងិន ម៉ារ៉ាឌី ដែលជាមិត្តភក្ដិដ៏ល្អដោយផ្ទាល់ហើយនោះ លោកក៏បានបកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា «កាន់ដៃរួមគ្នា» ដើម្បីចងដៃដល់មិត្តសម្លាញ់ក្នុងដំណើរចាប់ផ្ដើមជីវិតគ្រួសារជាមួយបុរសដែលនាងស្រឡាញ់។
នៅក្នុងបទចម្រៀងពោរពេញដោយអត្ថន័យដ៏រំជួលចិត្តមួយបទនេះ ជាបទចម្រៀងមួយដែលសរសេរពីសាច់រឿងពិតនៃជីវិតគូស្នេហ៍មួយគូ ដែលពួកគាត់បានឆ្លងកាត់រឿងរ៉ាវឧបសគ្គជីវិតជាច្រើនជាមួយគ្នា ហើយក្នុង MV បទចម្រៀងនេះ ក៏មានបញ្ចូលពីសកម្មភាពថ្ងៃមង្គលការរបស់ ងិន ម៉ារ៉ាឌី មានទាំងសើចសប្បាយ និង រំភើបរហូតស្រក់ទឹកភ្នែកផងដែរ។ សូមទស្សនាបទចម្រៀងខាងក្រោម ៖
រូបភាព៖ FB Su Ma