រន្ធ.ត់ចិត្ត! Jaehyuk សមាជិក TREASURE ជួបឧបទ្ទវហេតុភ្លើងឆេះខោអាវលើឆាកសម្ដែងនៅថៃ
កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៣ ក្រុមចម្រៀងប្រុស TREASURE របស់ YG បានមកធ្វើការប្រគំតន្រ្តី «TREASURE TOUR [HELLO] ឆ្នាំ ២០២៣» របស់ពួកគេនៅឯ Impact Arena ក្នុងទីក្រុងបាងកក ប្រទេសថៃ។
យ៉ាងណាមិញ អំឡុងពេលការប្រគំតន្រ្តីកំពុងចាប់ផ្តើម ស្រាប់តែមានឧបទ្ទវហេតុមួយបានកើតឡើងដោយនឹកស្មានមិនដល់ នៅពេលដែលតារាប្រុស Jaehyuk បានងើបពីក្រោមឆាក ភ្លើងដែលបានបាញ់អមឆាកទាំងនោះ បានឆាបឆេះខោអាវពីក្រោយរបស់តារាប្រុសរូបនេះភ្លាមៗ។
ជាមួយគ្នាការភិតភ័យ តារាប្រុសរូបនេះ បានរត់គេចយ៉ាងលឿន ហើយពិនិត្យមើលខោអាវរបស់លោក ខ្លាចភ្លើងឆាបឆេះខ្លាំងដល់ខ្លួន ប៉ុន្តែជាសំណាងល្អ ដែលខោអាវរបស់លោកមិនឆេះ។ គ្រោះថ្នាក់នេះដែរ បានធ្វើឱ្យមានភាពចលាចលយ៉ាងខ្លាំង ដោយទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង។
បើទោះជាមិនបានរលោកប៉ះដល់ស្បែកខ្លួន ហើយនៅតែបន្តសម្ដែងនៅលើឆាកប្រគំតន្ត្រីដូចធម្មតាក៏ដោយ ប៉ុន្តែនៅពេលនោះ ទស្សនិកជនមានសង្កេតឃើញត្រង់ដៃរបស់ Jaehyuk មានបិតបង់ពណ៌លឿននៅលើខ្នងរបស់លោក៕