ខួប ២៦ ឆ្នាំ Lisa ហោះទៅស្រុកកំណើតស្ងាត់ៗ ដើម្បីអបអរជួបជុំគ្រួសារយ៉ាងកក់ក្ដៅ
កាលពីថ្ងៃទី ២៥ និង ២៦ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមចម្រៀង Blackpink បានធ្វើការប្រគំតន្រ្តីជុំវិញពិភពលោក «Born Tour» នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និង បញ្ចប់ដោយជោគជ័យ ពោរពេញដោយភាពរីករាយ។ ដោយក្នុងថ្ងៃនោះ អ្នកគាំទ្រដែលបានចូលរួមផ្ទាល់ ព្រមទាំងសមាជិក ៣ នាក់ផ្សេងទៀត បានប្រារព្ធធ្វើពិធីខួបកំណើតឱ្យ Lisa យ៉ាងអាធិកអាធម ព្រោះតែថ្ងៃកំណើតរបស់នាង គឺនៅថ្ងៃទី ២៧ ខែមីនា។
ដោយឡែក បន្ទាប់ពីប្រគំតន្រ្តី «Born Tour» នៅទីក្រុងម៉ានីលចប់សព្វគ្រប់អស់ហើយ Lisa បានហោះត្រឡប់ទៅ ប្រទេសថៃ ដែលជាស្រុកកំណើតតែម្នាក់ឯងស្ងាត់ៗ តែម្ដង។ រីឯសមាជិក ៣ រូបផ្សេងទៀត បានហោះត្រឡប់ ទៅប្រទេសផ្សេងៗ ដើម្បីត្រៀមកាលវិភាគបន្ទាប់របស់ពួកគេ។
ជាមួយគ្នានោះ ថ្មីៗនេះមហាជនអ្នកគាំទ្រជាច្រើន បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញរូបភាពជាច្រើនសន្លឹកដែលបានចែកចាយដោយមិត្តស្និទ្ធស្នាល និង ក្រុមគ្រួសាររបស់ Lisa នៅពេលដែលនាងប្រារព្ធធ្វើកម្មវិធីខួបកំណើតគម្រប់ ២៦ ឆ្នាំជួបជុំគ្នាយ៉ាងមានក្ដីសុខ និង កក់ក្ដៅយ៉ាងក្រៃលែងស្ងាត់ៗ នៅឯប្រទេសថៃ។
រីករាយទស្សនាបណ្ដុំរូបភាពជួបជុំគ្នាក្នុងថ្ងៃកំណើតរបស់ Lisa ខាងក្រោម៖