ក្ដៅគគុក! Pin បង្ហោះរូបកូនពៅ និង ពោលយ៉ាងកម្សត់ ក្រោយជួបព្យុះធំក្នុងជីវិតគ្រួសារ
បើទោះបីជា កាលពីពេលកន្លងទៅខាងសារព័ត៌មានក្នុងស្រុករបស់ថៃមួយបានបញ្ជាក់ច្បាស់ៗថា គូស្វាមីភរិយា Pin KejManee និង JJetrin បានលែងលះគ្នាស្ងាត់ៗ ដោយសារតែបារម្ភពីផ្លូវចិត្តរបស់កូនៗក៏ដោយ តែសម្រាប់អ្នកគាំទ្រដែលតែងតែស្រឡាញ់គ្រួសាររបស់អ្នកទាំងពីរ នៅតែចង់ដឹង និង ទន្ទឹងរង់ចាំថ្ងៃដែលគូស្វាមីភរិយាមួយគូនេះបកស្រាយការពិតជានិច្ច។
លើសពីនេះទៅទៀតនោះ អ្វីដែលមហាជនបារម្ភជាទីបំផុតនោះគឺ ផ្លូវចិត្តតារាស្រី Pin KejManee និង កូនៗទាំង ៣ ព្រោះចាប់តាំងពីថ្ងៃដែលផ្ទុះរឿងរ៉ាវបែកបាក់នេះមក គេសង្កេតឃើញថា អ្នកម៉ាក់រូបនេះ និង កូនៗហាក់សោកសៅតែម្តង។
ជាក់ស្តែង ថ្មីៗនេះទៀត Pin KejManee ក៏រឹតកាន់តែធ្វើឱ្យអ្នកគាំទ្របារម្ភ ហើយចូលទៅលើកទឹកចិត្តនាង និង កូនៗភ្លាម ក្រោយនាងបានបង្ហោះរូបភាពកូនប្រុសពៅ ព្រមភ្ជាប់ជាមួយនឹងពាក្យពេចន៍យ៉ាងចាក់ដោតថា ៖ «តស់! យើងឱបគ្នា ….ម៉ាក់រង់ចាំនៅទីនេះណ៎ា» ដែលសារមួយនេះ ធ្វើឱ្យអ្នកគាំទ្រអានហើយ រំជួលចិត្តតាមស្ទើរគ្រប់គ្នា៕