(វីដេអូ) MUC ៤ ជំនាន់ យំឱប ងិន ម៉ារ៉ាឌី ដោយក្ដីរំភើប អបអរសាទរនាងមានស្វាមីមុនគេ
ក្នុងកម្មវិធីសិរីមង្គលរបស់បវរកញ្ញាចក្រវាលកម្ពុជា ងិន ម៉ារ៉ាឌី និង គូស្នេហ៍ នៅយប់មិញនេះ ពិតជាមានភាពអធិកអធមខ្លាំង ដែលបានរៀបចំឡើងយ៉ាងស្អាតប្រណីត មានវត្តមានរបស់បងប្អូន មិត្តអ្នកសិល្បៈជាច្រើនអញ្ជើញចូលរួមអបអរពេញដោយស្នាមញញឹម និង រំភើបចិត្តជំនួសអ្នកទាំងពីរ។
ក្រឡេកទៅមើលទិដ្ឋភាពនាពេលល្ងាចជាកម្មវិធីជប់លៀងនៃថ្ងៃមង្គលនេះ ឃើញថាមានការរៀបចំកាន់តែប្រណីត និង ត្រជាក់ភ្នែកខ្លាំងនៃបរិវេណរោងការទាំងមូល និង ឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនដួងចូលរួមជាភ្ញៀវកិត្តិយសធ្វើការអបអរដល់ថ្ងៃមង្គលរបស់តារាស្រីរូបនេះ។
ក្នុងទិដ្ឋភាពមង្គលការរបស់បវរកញ្ញា ងិន ម៉ារ៉ាឌី យប់មិញនេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមផ្ទុះចាប់អារម្មណ៍ចែករំលែកបង្ហាញក្ដីរំភើបខ្លាំង ជាមួយនឹងវីដេអូក្នុងពិធីកាត់នំរបស់បវរកញ្ញារូបនេះ ដែលបានឃើញ Miss Universe Cambodia ៤ ជំនាន់ មានកញ្ញា រឿន ណាត, សំណាង អេលីណា រ៉េត សារីតា និង ហង្ស ម៉ានីតា បានយំឱបគ្នាដោយក្ដីរំភើបជំនួសបវរកញ្ញា ងិន ម៉ារ៉ាឌី ក្នុងថ្ងៃពិសេសនេះផងដែរ។
សូមចូលទស្សនាវីដេអូខាងក្រោម៖