Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ផ្លូវការហើយ! តួប្រុសស្រីប្រចាំរឿង «Glory»  Lee Do Hyun និង Lim Ji Yeon កំពុងទាក់ទងស្នេហាគ្នា
តារា

ផ្លូវការហើយ! តួប្រុសស្រីប្រចាំរឿង «Glory» Lee Do Hyun និង Lim Ji Yeon កំពុងទាក់ទងស្នេហាគ្នា

អត្ថបទដោយ​៖ Gminie មេសា ១, ២០២៣

គ្រាន់តែបើកឆាកស្វាគមន៍ខែថ្មីភ្លាម សារព័ត៌មានកូរ៉េ Dispatch បានទម្លាយរូបភាពជាច្រើនសន្លឹកដែលពួកគេចាប់បានថា តារាសម្ដែងក្នុងរឿង «Glory» ពោលគឺតារាប្រុស Lee Do Hyun និង តារាស្រី Lim Ji Yeon កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយពួកគេចាប់បានភស្តុតាងជាច្រើន។

ផ្ទុះចចាមអារ៉ាមមិនទាន់បានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន Artist Company របស់តារាស្រី Lim Ji Yeon បានឆ្លើយតបទៅនឹងសារព័ត៌មាន Dispatch អំពីទំនាក់ទំនងស្នេហារបស់សិល្បករពួកគេ ដោយបានរៀបរាប់ថា ៖ «Lim Ji Yeon និង Lee Do Hyun បានចាប់ផ្ដើមពីមិត្តរួមការងារ រហូតឈានមកដល់ដំណាក់កាលមើលចិត្តគ្នា ហើយពួកគេកំពុងមានអារម្មណ៍ល្អជាមួយគ្នា»។

ជាមួយគ្នានោះ ខាងក្រុមហ៊ុនក៏បានបន្ថែមថា ៖ «ពួកយើងនឹងអរគុណ ហើយសិល្បកររបស់យើងនឹងសប្បាយចិត្ត ប្រសិនបើអ្នកទាំងអស់គ្នាស្វាគមន៍ទំនាក់ទំនងរបស់ពួកគេទាំង ២ យ៉ាងកក់ក្តៅ»។

ទន្ទឹមនឹងនោះ ខាងក្រុមហ៊ុនរបស់ Lee Do Hyun គឺ Yuehua Entertainment ក៏បានប្រកាសស្រដៀងគ្នាដែរថា ៖ «បន្ទាប់ពីបានស្គាល់គ្នាមួយរយៈក្នុងនាមជាមិត្តរួមការងារជិតស្និទ្ធ ពួកគេទាំងពីរក៏បានចាប់អារម្មណ៍គ្នាទៅវិញទៅមក ហើយពួកគេក៏ចាប់ផ្តើមមើលចិត្តថ្លើមគ្នាដោយមានភាពប្រយ័ត្នប្រយែងជានិច្ច»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់