មិនទាន់ដោះបង់ចេញផង ចែ យូរ៉ា ចេញទម្រង់មុខស្អាតប្លែកបាត់ទៅហើយ
កាលពីពេលថ្មីៗនេះ ចែ យូរ៉ា ដែលគេស្គាល់ថាអ្នកលក់អនឡាញដ៏ល្បីម្នាក់នៅខេត្តឧត្តរមានជ័យនោះ បានទៅកែសម្ផស្សមុខមាត់ថ្មីនៅប្រទេសវៀតណាមបន្ទាប់ពីសម្រាលកូនបានប្រមាណ ៤ ខែ។ ចែ យូរ៉ា ជាបុគ្គលមហាជនម្នាក់ៗ ដែលទទួលបានការគាំទ្រពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ជាពិសេសម្នាក់ៗសរសើរនូវថ្វីមាត់របស់នាង។
ក្រៅពីមានថ្វីមាត់ពូកែហើយ បើនិយាយពីសម្រស់ចែ យូរ៉ា វិញក៏ស្រស់ស្អាតមិនចាញ់តារាដែរ តែដើម្បីបន្ថែមភាពជឿជាក់ឱ្យកាន់តែខ្លាំងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុករូបនេះក៏បានទៅកែកុនបនៅប្រទេសវៀតណាមដើម្បីលើកសម្រស់ឱ្យកាន់តែស្រស់ស្អាត។
តួយ៉ាងថ្មីៗនេះ ចែ យូរ៉ា ហាក់ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមាត់ ព្រោះមិនទាន់នឹងជាសះស្បើយមុខរបួសផង ទម្រង់មុខរបស់នាងបានប្រែស្រស់ស្អាត ៣៦០ ដឺក្រេ ដែលខុសពីសម្រស់ដើមមុនកែខ្លាំងណាស់។ រូបភាពប៉ុន្មានសន្លឹករបស់ ចែ យូរ៉ា នេះ បានធ្វើឱ្យមហាជនផ្ទុះការសរសើរព្រោងពា្រតពេញបណ្ដាញសង្គមហ្វេសប៊ុក៕