ប្រទេសកូរ៉េ គឺជាប្រទេសមួយសម្បូរទៅដោយស្រីស្អាត ប្រុសស្អាត មិនថាជាតារា ឬ អ្នកធម្មតានោះឡើយ។ ដោយឡែក បើងាកមកមើលក្នុងវិស័យកីឡាវិញ ក៏មានកីឡាករក្មេងៗពោរពេញដោយសមត្ថភាព និង មានសម្រស់ស្រស់ស្អាត ស្រស់សង្ហា មិនចាញ់តារា K-pop ដែលកំពុងអង្រួនបេះដូងមហាជនអ្នកគាំទ្រឱ្យរំជើបរំជួល។
យ៉ាងណាមិញ ក្នុងថ្ងៃនេះផ្ទាល់ «ប្រជាប្រិយ» នឹងលើកយកកីឡាករបាល់បោះមួយរូប ដែលកំពុងធ្វើឱ្យអ្នកគាំទ្រនារីៗជាច្រើនចាប់អារម្មណ៍ ពីសម្រស់ជះរាងយ៉ាងស្រស់សង្ហា បោះបាល់យ៉ាងជឿជាក់។
កីឡាករបាល់បោះរូបសង្ហានេះមានឈ្មោះថា Lim Sungjin មានអាយុ ២៤ ឆ្នាំ បានកើតនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩៩៩ មានកម្ពស់ដល់ទៅ ១៩៥ សង់ទីម៉ែត្រ។ សព្វថ្ងៃនេះ លោកគឺជាកីឡាករបាល់បោះជម្រើសជាតិ U19 លេងឱ្យក្លឹប Korea Electric Power Corporation (Suwon KEPCO Vixtorm) ដែលមានតួនាទីជា Outside Hitter ក្នុងក្រុម។
ខាងក្រោមនេះ គឺជារូបភាពដែលបង្ហាញពីសម្រស់ដ៏សង្ហារបស់កីឡាករ Lim Sungjin រីករាយទស្សនាដូចតទៅ ៖