(វីដេអូ) កម្រណាស់! រាជិនីសំឡេង ម៉េង កែវពេជ្ជតា ប៉ះ មាស សុខសោភា និង សុគន្ធ និសា ច្រៀងបទ «ភ្នំពេញ» ផ្ទុះការចាប់អារម្មណ៍ខ្លាំង
ថ្មីៗនេះ លើបណ្ដាញសង្គម TikTok កំពុងផ្ទុះចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកគាំទ្រវិស័យចម្រៀង ក្រោយបានឃើញវត្តមានរបស់កំពូលតារាចម្រៀងល្បីៗពីរជំនាន់បានមកបកស្រាយចម្រៀងរួមគ្នាយ៉ាងរណ្ដំក្នុងភូមិគ្រឹះមួយ។
ក្នុងនោះ មានរាជិនីសំឡេង ម៉េង កែវពេជ្ជតា ដែលជារៀមច្បង និង តារាចម្រៀងដែលជាសិស្សប្អូនពីររូបទៀតគឺ មាស សុខសោភា និង សុគន្ធ និសា បានបកស្រាយចម្រៀងរួមគ្នាក្នុងបទ «ភ្នំពេញ» យ៉ាងពីរោះរណ្ដំខ្លាំង ជាមួយតារាចម្រៀងជើងចាស់លោក ឯក ស៊ីដេ។
វីដេអូនៃការបកស្រាយចម្រៀងរួមគ្នារបស់កំពូលតារាចម្រៀងល្បីៗទាំង ៤ ដ៏កម្រនេះដែរ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ចែករំលែក និង បង្ហាញចិត្តរំភើបខ្លាំងចំពោះវត្តមានរបស់អ្នកទាំង ៤ រូបផងដែរ៕