ប្តីដែលប្រពន្ធចង់បាន! ឃុំ ប៉ុណ្ណាដែត ចេញមុខការពារ និង ឆ្លើយតបផាំងៗទៅអ្នកមើលងាយរូបរាងប្រពន្ធ
កាលពីថ្មីៗនេះ ផលិតកម្មថោន បានបញ្ចេញបទចម្រៀងក្នុងឱកាសបុណ្យចូលឆ្នាំមានចំណងជើងថា «ស្រឡាញ់ស្រីចាស់សម្បូរលុយចាយ» បកស្រាយដោយតារាចម្រៀង យក់ ឋិតរដ្ឋា។
ស្របគ្នានោះ ស្រាប់តែមានអ្នកចូលទៅបញ្ចេញមតិលើកឡើងពីរូបរាងរបស់អ្នកម៉ាក់កូន ៣ រូបនេះព្រាត ដោយក្នុងនោះមានការបញ្ចេញមតិរបស់នារីម្នាក់បានដៀលអ្នកនាង យក់ ឋិតរដ្ឋា ថា ៖ «ក្បាលពោះ សុទ្ធតែគ្រឿងស្រវឹង» និង «សម្រកសិនទៅ ចាំច្រៀងកាជ្រូក» ជាដើម។
យ៉ាងណាមិញ ងាកទៅលោក ឃុំ ប៉ុណ្ណាដែត ក្រោយឃើញគេដៀលភរិយាខ្លួនបែបនេះ មិនបង្អង់យូរក្នុងនាមជាស្វាមីលោកក៏បានចេញមុខការពារ និង ពន្លះដល់អ្នកបញ្ចេញមតិពីរូបរាងភរិយារបស់ខ្លួន ដោយលោកបានបញ្ជាក់ច្បាស់ៗថា ភរិយាលោកលក់សំឡេងមិនមែនលក់ខ្លួន លក់សម្រស់ទេ។
នេះគឺជាការរៀបរាប់ និង ការឆ្លើយតមរបស់លោក ឃុំ ប៉ុណ្ណាដែត ទៅអ្នករិះគន់ភរិយាលោក ៖ «គ្រាន់តែភរិយាបស់ខ្ញុំធាត់ តើគាត់ខុសមែនទេ? ទាំងខ្លួនគាត់ត្រូវចំណាយពេលពីគ្រួសារមួយចូលក្នុង Studio ស្រែកច្រៀង ហើយមកបង្ហាញខ្លួនឱ្យគេថាឱ្យគាត់បែបនេះ សួរថាតើនៅពីក្រោយការធាត់របស់គាត់មានបញ្ហាអីខ្លះ? បើអ្នកមើលភរិយាមិនចូលភ្នែក អ្នកអាចអូសរំលងបាន យល់ទេ? ភរិយាខ្ញុំ គាត់លក់សំឡេង មិនលក់ខ្លួនទេ លក់សម្រស់ទេ ប្រយ័ត្នបាបអាប្អូនស្រី។ ពេលមានប្តី និង មានកូនស្រីភាគច្រើន គឺប្តូររូបរាងជាធម្មតា ប្អូនមិនចូលចិត្តតែបងចូលចិត្ត មិត្តភក្តិ និង Fan គាត់ចូលចិត្ត។ ចុងក្រោយជូនពរប្អូនសម្រស់នៅស្ថិតស្ថេរជាអមតៈ! ជឿថាបងប្អូនស្រីៗដែលធាត់ គឺគាត់យល់អារម្មណ៍មួយនេះ»៕