កីឡាករ ព្រំ សំណាង បានសាងកេរ្ដិ៍ឈ្មោះល្បីសុះសាយធ្វើឱ្យទស្សនិកជនទាំងជាតិ និង អន្តរជាតិជាច្រើន ស្ញើចសរសើរនូវសមត្ថភាពប្រដាល់គុនខ្មែរដ៏ខ្លាំងក្លា អាចវាយយកឈ្នះលើគូប្រកួតជាបន្តបន្ទាប់ ដោយប៉ុន្មានប្រកួតចុងក្រោយនេះ ព្រំ សំណាង មិនដែលស្គាល់ពាក្យបរាជ័យលើសង្វ្រៀនប្រកួតឡើយ។
ជាការពិត ជ័យជម្នះរបស់កីឡាករប្រដាល់ ព្រំ សំណាង មិនមែនបានមកដោយសារសំណាងតាមឈ្មោះនោះទេ តែវាគឺជាសមត្ថភាពក្បាច់គុនពិតៗ ដោយប្រើកែង ជង្គង់វាយផ្ដួលគូប្រកួតដណ្ដើមយកជ័យជម្នះ ក្រោយទទួលបានការហ្វឹកហាត់រាប់ឆ្នាំយ៉ាងយកចិត្តទុកដាក់។
និយាយដល់រូបរាងកាយមាំមួន សាច់ដុំហាប់ណែនរបស់ ព្រំ សំណាង ថ្មីៗនេះ កញ្ញា ពេជ្រ ចរណៃ បានបង្ហោះវីដេអូមួយធ្វើឱ្យទស្សនិកជនកាន់តែភ្លឺភ្នែក ដោយកីឡាករប្រដាល់ដ៏ឆ្នើមរូបនេះ បានឈរឱ្យកញ្ញា ពេជ្រ ចរណៃ វាយផង ដាល់ផង ប៉ុន្ដែលោកបែរជាឈរនៅស្ងៀមមិនរង្គើ ហើយចុងក្រោយបែរជាស្រីស្អាត ចរណៃ ជាអ្នករលាស់ដៃសុំឈប់ទៅវិញ។ ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះទស្សនាវីដេអូ ៖