ទើបធ្វើខួបរៀបការ ១ ឆ្នាំហើយ ពេលនេះ ទឹម រដ្ឋា បានសម្រាលកូនស្រីដំបូងបាត់ ដាក់ឈ្មោះពីរោះណាស់
កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្តែងដ៏ស្រស់សោភា អ្នកនាង ទឹម រដ្ឋា និង ស្វាមីជាបរទេសបានសាងចំណងស្នេហ៍បានរយៈពេល ១ ឆ្នាំហើយ បើគិតចាប់តាំងពីថ្ងៃរៀបការកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
អ្វីដែលកាន់តែរំភើបចិត្តទៅទៀត នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ នេះ អ្នកនាង ទឹម រដ្ឋា និង ស្វាមី បានឃើញមុខកូនស្រីដំបូងជាតំណក់ឈាមនៃចំណងអាពាហ៍ពិពាហ៍ហើយ ក្រោយពីរង់ចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃនោះ។
គួរជម្រាបថា អ្នកនាង ទឹម រដ្ឋា និង ស្វាមី បានរៀបចំកម្មវិធីបើកបង្ហាញភេទកូនកាលពីពេលកន្លងទៅ និង បានបង្ហាញឈ្មោះកូនរួចហើយដែរ ដោយកូនអ្នកនាងមានឈ្មោះ Haylie Apsara ហៅ អូនភ្លៀង៕