ទើបទទួលបានពានផ្ទួនៗ ពេលនេះ មាស សុខសោភា បែរជាមកជួបទុក្ខធំ លោកយាយចែកឋាន
កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀង មាស សុខសោភា បានឈ្នះពានរង្វាន់ «សម្ធិទផលដ៏អស្ចារ្យក្នុងជិវីត» ពីកម្មវិធី PMA 2023។ លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យនាង និង អ្នកគាំទ្រមានក្តីរំភើបទៀតនោះ គឺកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ នាង និង ស្វាមី ក៏ទទួលពានរង្វាន់កិត្តិយសពីទិវាមួយម៉ោងសម្រាប់ភពផែនដី ក្រោយពលីកម្លាំងកាយចិត្តចូលរួមចំណែកការពារបរិស្ថានថែមទៀតផង។
យ៉ាងណាមិញ ក្រោយពីទទួលបានពានរង្វាន់ផ្ទួនៗ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀង មាស សុខសោភា និង ក្រុមគ្រួសារជួបទុក្ខធំ ដោយលោកយាយបង្កើតបានទទួលមរណភាព។
ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំរបស់តារាចម្រៀង មាស សុខសោភា និង ក្រុមគ្រួសារអ្នកសិល្បៈត្រកូល «មាស» ហើយនោះ មិត្តទាំងក្នុង និង ក្រៅរង្វង់សិល្បៈ ព្រមទាំងអ្នកគាំទ្របានចូលរួមរំលែកទុក្ខនៃការបាត់បង់លោកយាយជាទីស្រឡាញ់របស់នាងផងដែរ៕