ទឹកចិត្តឪពុក! Ho Ca រៀបរាប់ទាំងទឹកភ្នែករលីងរលោងអំពីកំណើតកូនស្រីដំបូង
កាលពីដើមឆ្នាំ ២០២២ តារាសម្ដែងប្រុសជើងចាស់ដ៏ល្បីរបស់ចិន Ho Ca ស្រាប់តែបានប្រកាសរៀបការជាមួយនឹងមិត្តស្រីនៅក្រៅសិល្បៈ មិនត្រឹមតែប៉ុណ្ណោះទេ ភរិយារបស់តារាសម្ដែងរូបនេះ ក៏បានសម្រាលកូនស្រីដំបូងរបស់អ្នកទាំងពីរស្របពេលតែមួយក្នុងថ្ងៃប្រកាសដំណឹងនេះ។
ភ្លាមៗនោះ ព័ត៌មានរបស់អ្នកទាំងពីរបានទាក់ទាញការចាប់អារម្មណ៍របស់អ្នកនិយមលេងក្នុងបណ្តាញសង្គម ធ្វើឱ្យពួកគេចង់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍របស់តារាប្រុស Ho Ge យ៉ាងខ្លាំង។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ តួឯកប្រុសក្នុងរឿង «Chinese Paladin» ជំនាន់ទី ៣ រូបនេះ បានមានវត្តមាននៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ដោយបានទម្លាយអំពីព្រះនាងតូចរបស់លោកជាលើកដំបូង ធ្វើឱ្យមហាជនជាច្រើនមានការរំភើបចិត្តខ្លាំង។ ក្នុងនោះ លោក Ho Ge បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា អារម្មណ៍ក្លាយជាឪពុករបស់គេលើកដំបូង គាត់មិនហ៊ានបីកូនស្រីទេ ដោយសារតែខ្លួនរបស់នាងទន់ដូចសំឡីគាត់ខ្លាចធ្វើឱ្យកូនឈឺ។
ជាមួយគ្នានោះដែរ បើតាមការចុះផ្សាយបន្ថែមពី Sohu បានឱ្យដឹងថា ភរិយារបស់តារាប្រុស Ho Ge ដើមឡើយនាងបានធ្វើការជាជំនួយការក្រុមតារាសម្ដែងតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ រហូតដល់ឆ្នាំ ២០២១ ទើបទំនាក់ទំនងអ្នកទាំងពីរបានប្រកាសជាសាធារណៈ ហើយអ្នកទាំងពីរក៏សម្រេចរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០២២៕