ស្អាតពេកក្រៃ! MUC ៣ ជំនាន់ តែងខ្ញួនបង្អួតសម្រស់ស្អាតខ្ញង់ៗ ដើរលើកម្រាលព្រំក្រហម
ព្រឹត្តិការណ៍ដ៏ធំនៃកម្មវិធីកម្រាលព្រំក្រហម Red Carpet របស់ Pleng Music Awards 2023 បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាទស្សនិកជននៅលើបណ្ដាញសង្គម ព្រោះថាកម្មវិធីមួយនេះ បានចូលរួមប្រជុំដោយកំពូលតារាល្បីៗលំដាប់ប្រទេសជាច្រើនរូប តុបតែងខ្លួនប្រជែងសម្រស់គ្នានៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣។
វត្តមានរបស់កំពូលតារាល្បីៗ ជាមួយសម្លៀកបំពាក់បែប Fashion ប្លែកៗ ការរៀបចំតុបតែងខ្លួនឱ្យលេចធ្លោនៅក្នុងកម្មវិធីកម្រាលព្រំដ៏ធំមួយនេះ ជាចំណីភ្នែកមួយដ៏កម្រដល់ទស្សនិកជនអ្នកគាំទ្រ។ ក្នុងនោះ គេក៏ឃើញវត្តមានបវរកញ្ញាគ្រងមកុដ Miss Universe Cambodia ៣ ជំនាន់ បានរំលេចខ្លួនយ៉ាងស្រស់ស្អាតប្លែកភ្នែកធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមតាមសម្លឹងសឹងមិនប្រិចភ្នែក។
១. កញ្ញា ហង្ស ម៉ានីតា MUC 2022
២. កញ្ញា ងិន ម៉ារ៉ាឌី MUC 2021
៣. កញ្ញា សំណាង អេលីណា MUC 2019
រូបភាព៖ PMA 2023