Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 Dilraba លែងខឹងនឹងចចាមអារ៉ាមថានាងមានកូន តែបែរគិតថាជារឿងកំប្លែងទៅវិញ
តារា

Dilraba លែងខឹងនឹងចចាមអារ៉ាមថានាងមានកូន តែបែរគិតថាជារឿងកំប្លែងទៅវិញ

អត្ថបទដោយ​៖ Chandy មីនា ១៨, ២០២៣

ដូចដែលធ្លាប់បានចុះផ្សាយមកហើយ បើទោះជាតារាសម្ដែងស្រី Dilraba Dilmurat បាននិយាយបកស្រាយនៅក្នុងការ Live ផ្ទាល់ ដោយបដិសេធ​​អំពីពាក្យច​ចាម​អា​រ៉ាម​​​​ថានាងមានផ្ទៃពោះ​កាលដើមឆ្នាំ ២០២៣ ក៏ដោយ ក៏នៅមានមនុស្សភាគ​ច្រើននៅតែមិន​ជឿលើសម្ដីរបស់នាង​នោះដែរ។

យ៉ាងណាមិញ រហូតមកដល់ខែមីនានេះ បើតាមការចុះផ្សាយនៅក្នុង​ទស្សនាវដ្តីម៉ូដ L’Officiel ក៏បានបង្ហាញអំពី​បទសម្ភាសជាមួយនឹង​តារាស្រីរូបនេះ​ផងដែរ ក្នុងនោះ Dilraba បាននិយាយអំពី​សម្ពាធនៃការក្លាយ​ជាតារាល្បីក្នុងវិស័យ​កម្សាន្តរបស់ចិននាបច្ចុប្បន្ន។

ជាមួយគ្នានោះ តារាស្រីរូបនេះក៏បានលើកយករឿងចចាមអារ៉ាមដែលបានកើតឡើងលើខ្លួននាងកាលពីដើមឆ្នាំ ២០២៣ ដោយនិយាយថា ដំបូងឡើយ នាងមានការខឹង​សម្បា​ដល់អ្នកដែល​ចេញផ្សាយរឿង​មិនពិតទាំងនោះ ​ប៉ុន្តែក្រោយមក នាងក៏គិត​ឡើងវិញថា នេះគ្រាន់តែជារឿង​កំប្លែងមួយ​ប៉ុណ្ណោះ។

លើសពីនេះ Dilraba បានបកស្រាយទៀតថា កាលពីចុងឆ្នាំ ២០២២ ក្រុមការងារ​បាន​ពន្យារ​​ពេល​ថតរឿង ​​ដូច្នេះហើយ​ទើបនាង​ចង់​ជូនកាដូដល់​​ខ្លួន​ឯង​ដោយ​​ទៅ​វិស្សម​​កាល ហើយគឺជា​ការសម្រាកដែលមានរយៈ​ពេលយូរចាប់តាំងពី​នាងប្រឡូក​ក្នុងវិស័យសិល្បៈ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់