បានទាំងព្រម តែ តន់ ច័ន្ទសីម៉ា មិនទាន់មានអ្នកគ្រងបេះដូង ព្រោះមូលហេតុនេះ
មហាជនអ្នកគាំទ្រសុទ្ធសឹងតែបានជ្រាបហើយពី តារាចម្រៀងស្រី តន់ ចន្ទសីម៉ា ដែលធ្លាប់ជាអតីតបេក្ខភាពកម្មវិធីប្រឡង The Voice Cambodia រដូវកាលទី ២ និង ត្រូវជាកូនក្រុមម្នាក់របស់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលជាអ្នកបង្វឹកបង្រៀនខណៈពេលប្រឡងចម្រៀងនោះ។ ដ្បិតតែ តន់ ចន្ទសីម៉ា មិនទទួលបានពានក្នុងកម្មវិធីប្រឡងនេះមែន ប៉ុន្តែនាងក៏ជាបេក្ខភាពឆ្នើមដ៏លេចធ្លោមួយរូប មានសមត្ថភាពខ្ពស់ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជន។
ជាងនេះទៅទៀត មកដល់ពេលនេះ កញ្ញា តន់ ច័ន្ទសីម៉ា បានវិវឌ្ឍន៍ខ្លួនក្លាយជាតារាចម្រៀងវ័យក្មេងដ៏ល្បីប្រចាំផលិតកម្មកាឡាក់ស៊ី ណាវ៉ាត្រា ដែលនាងហាក់កំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងពីគ្រប់ស្រទាប់យុវវ័យជាមួយនឹងបទចម្រៀងថ្មីៗរបស់នាង សុទ្ធសឹងតែផ្ទុះការគាំទ្រខ្លាំង។
ងាកទៅកាន់ជីវិតឯកជន ពាក់ព័ន្ធនឹងរឿងបេះដូងឯនោះវិញ មហាជនអ្នកគាំទ្រជាច្រើនក៏បានចាប់អារម្មណ៍ដូចគ្នាពីកញ្ញា តន់ ច័ន្ទសីម៉ា ដោយក្នុងវ័យ ២៣ ឆ្នាំ ហើយតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា រូបនេះ មិនដែលបង្ហើបពីរឿងស្នេហានោះឡើយ។ ចំនុចនេះ ហើយទើបអ្នកគាំទ្រម្នាក់ៗចង់ដឹងថា Idol វ័យក្មេងរូបនេះ មានបុរសក្នុងដួងចិត្តហើយឬនៅ? តើបុរសក្នុងសុបិន្តរបស់នាងមានបុគ្គលិកលក្ខណៈបែបណា?
យ៉ាងណាថ្មីៗនេះ កញ្ញា តន់ ច័ន្ទសីម៉ា បានបង្ហោះសារមួយនៅផេកហ្វេសប៊ុកផ្លូវការរបស់នាង ដោយបានធ្វើឱ្យមហាជនបានច្បាស់ក្នុងចិត្តហើយថា មូលហេតុអ្វី បានមកទល់ពេលនេះកញ្ញាមិនទាន់មានស្នេហានោះ។
កញ្ញា តន់ ច័ន្ទសីម៉ា បានរៀបរាប់ដូច្នេះថា៖ «ថាទៅរាងសង្ហាដែរ មិនមែនអត់អ្នកយកទេ តែមកពី សីម៉ា មិនទាន់ Open heart! ពាក្យអ្នក Single ដូចខ្ញុំលួងខ្លួនឯង»៕