(វីដេអូ) អ្នកគាំទ្ររំភើបឃើញ ស៊ឹម ច័ន្ទពន្លឺ សម្ដែងកៀកកិតជាមួយរៀមច្បង ឱក សុគន្ធកញ្ញា
សកម្មភាពខ្លីមួយរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង កំលោះសង្ហា Top4 នៃកម្មវិធីប្រឡងចម្រៀងដ៏ធំ Cambodian Idol រដូវកាលទី ៤ ស៊ឹម ច័ន្ទពន្លឺ ត្រូវបានអ្នកគាំទ្រយកទៅបង្ហោះលើគណនី TikTok កំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជន។
រៀមច្បងដ៏ល្បីល្បាញ ឱក សុគន្ធកញ្ញា និង ស៊ឹម ច័ន្ទពន្លឺ បានតុបតែងខ្លួនក្នុងសម្លៀកបំពាក់បុរាណខ្មែរ ទំនងជាកំពុងថត MV បទចម្រៀងអ្វីមួយ ដោយពួកគេបានសម្ដែងយ៉ាងស្និទ្ធស្នាល មានទាំងប្លង់ថើបដៃជើងរៀមច្បង ឱក សុគន្ធកញ្ញា ផង ធ្វើឱ្យអ្នកគាំទ្រឃើញហើយអន្ទះសាចង់ឃើញវីដេអូសម្ដែងពេញរបស់ពួកគេឆាប់ៗ។
ការបង្ហាញខ្លួនរបស់ ស៊ឹម ច័ន្ទពន្លឺ ជាមួយកំពូលតារាចម្រៀងស្រីជួរមុខរូបនេះ បានបង្ហាញឱ្យឃើញពីទីផ្សាររបស់ ពន្លឺ កាន់តែឡើងកូដខ្លាំងមិនធម្មតារហូតមានឱកាសបានជិតដិតជាមួយរៀមច្បងក្នុងសិល្បៈជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានការលើកសរសើរតារាចម្រៀងប្រុសរូបនេះថា លោកមិនត្រឹមតែច្រៀងពីរោះទេ ចំណែកទេពកោសល្យផ្នែកសម្ដែងវិញ ក៏ប៉ិនប្រសប់ណាស់ដែរ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖