បានប្តីល្អជាសំណាងមួយ! តារាភេទទី ៣ Poyd រំជួលចិត្ត ពេលបានគ្រងឈុតមាសរៀបការតាមប្រពៃណីគ្រួសារខាងប្តី
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ តារាសម្តែងភេទទី ៣ Poyd Treechada និង ស្វាមីបានកាន់ដៃគ្នាចូលរោងជ័យជាគូស្វាមីភរិយាយ៉ាងពេញមុខពេញមាត់រួចមកហើយ ដោយមានភ្ញៀវកត្តិយសជាច្រើនបានចូលរួមនៅក្នុងថ្ងៃពិសេសរបស់អ្នកទាំងពីរ។
ដោយឡែក នាថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះវិញ គូស្វាមីមួយគូនេះបានរៀបចំពិធីមង្គលការតាមបែប្រណៃណីម្តងទៀតនៅផ្ទះខាងប្រុស ដែលមើលទៅហាក់ប្លែកភ្នែកខ្លាំងសម្រាប់មហាជនអ្នកគាំទ្រ ខណៈបានឃើញកូនក្រមុំស្លៀកពាក់ប្រពៃណីតាមទនៀមទម្លាប់គ្រួសារខាងប្រុស។
បើងាកទៅមើលកូនក្រមុំវិញ រំភើបចិត្តស្ទើរស្រក់ទឹកភ្នែក ក្រោយបានស្លៀកពាក់ឈុតប្រពៃណីមាសតាមបែបគ្រួសារខាងប្រុស។ ចំណែកមហាជនវិញ ក្រោយបានឃើញគូស្វាមីភរិយាមួយគូនេះស្រឡាញ់គ្នាខ្លាំងក៏រំភើបជំនួស ថែមទាំងជូនពរដល់កូនកំលោះក្រមុំទៀតផង៕