(វីដេអូ) និស្ស័យមែន! តាមពិត សៀក និង មីណា ស្គាល់គ្នាដំបូង មិនមែនចៃដន្យទេ
ទំនាក់ទំនងស្និទ្ធស្នាលផ្អែមល្ហែមរវាងប្រុសស្អាត សៀក និង មីណា កាន់តែត្រូវបានមហាជនអ្នកគាំទ្រសង្ស័យកាន់តែខ្លាំងថាពួកគេទាំងពីរមានស្នេហា Private ជាមួយគ្នា បើទោះបីជាសាមីខ្លួនទាំងពីរ នៅតែប្រកែកមិនព្រមទទួលស្គាល់ថា ពួកគេមានស្នេហានឹងគ្នាក៏ដោយ។
ដ្បិតតែ សៀក និង មីណា នៅតែអះអាងប្រាប់អ្នកគាំទ្រថាពួកគេគ្រាន់តែជាបងប្អូន ជាមិត្តល្អ និង ជាដៃគូធ្វើការងារជាមួយគ្នាក៏ដោយ តែអ្នកគាំទ្រជាច្រើនកំពុងនាំគ្នាជួយចូកជួយចែវឱ្យការសង្ស័យរបស់ពួកគេក្លាយជាការពិត ព្រោះអ្នកគាំទ្រមើលឃើញពីភាពជិតដិត ការយកចិត្តទុកដាក់ ក៏ដូចជាកាយវិការរបស់ពួកគេ គឺមិនត្រឹមតែជាមិត្តធម្មតានោះទេ។
រឿងដែលមហាជនកាន់តែរំភើបចង់លើសជាតិស្ករ គឺថ្មីៗនេះ សៀក និង មីណា បានរៀបរាប់ពីដើមទងនៃការជួបគ្នាដំបូងរបស់ពួកគេ សុទ្ធតែជានិស្ស័យមិនមែនជាការចៃដន្យនោះទេ ពោលគឺដំបូងឡើយ ពួកគេទាំងពីរមិនបានស្គាល់គ្នាទៅវិញទៅមកនោះទេ ប៉ុន្ដែថ្ងៃមួយពួកគេត្រូវធ្វើការរួមគ្នា ហើយក៏មានការណែនាំពីក្រុមការងារ ទើបចាប់ផ្ដើមទាក់ទងស្គាល់គ្នាតាំងពីពេលនោះមក។
កាលប្រុសស្អាត សៀក ជួប មីណា ដំបូងទៀតសោត លោកទម្លាយថា មីណា ជាមនុស្សដែលវាយឭក មិនសូវចូលចិត្តនិយាយលេងសើចជាមួយអ្នកណាច្រើនទេ ប៉ុន្ដែហាក់ដូចជានិស្ស័យ ពួកគេក៏ឆាប់ត្រូវរូវគ្នា ឆាប់យល់ពីគ្នា រហូតចុះសម្រុងក៏បង្កើតទំនាក់ទំនងស្និទ្ធស្នាលដូចសព្វថ្ងៃ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖