តាវ៉ាន់ ឌែង តារាស្រីសម្តែងបានគ្រប់ទម្រង់ ពេលនេះកំពុងផ្ទុះគាំទ្រក្នុងតំណែងតួឆ្នាសក្នុងរឿងដណ្តើមប្តីគេ
ទស្សនិកជននិយមតាមដានទស្សនាខ្សែភាពយន្តដុំ និង ភាគខ្មែរជាច្រើន បានស្គាល់មកហើយពីកញ្ញា តាវ៉ាន់ ឌែង ដែលជាតារាសម្តែងស្រីកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងលើវិស័យភាពយន្ត។
ក្នុងនោះ កញ្ញា តាវ៉ាន់ ឌែង ក៏ក្តោបបានតំណែងជាតួឯកស្រីជាច្រើនរឿងមកហើយ ដោយរួមមានការសម្តែងជាតួអង្គស្លូតបូត និង មានទាំងការសម្តែងជារឿងស្រីស្រឡាញ់ស្រីថែមទៀតផង។ ជាងនេះទៅទៀត តារាស្រីស្រស់សោភា តាវ៉ាន់ ឌែង បានក្តោបតំណែងជាតួអង្គឆ្នាសឆ្នើមម្តងហើយ ដោយខ្សែភាពយន្តដែលកញ្ញាកំពុងសម្តែង និង មានការផ្ទុះការសរសើរផងនោះគឺរឿង «សហាយប្តីខ្ញុំ» និង រឿង «ដង្កូវក្នុងសាច់» ជាដើម។
ក្រោយពីបានសម្តែងទៅជាតួអង្គឆ្នាសឆ្នើម ខុសប្លែកពីការសម្តែងមុនៗ កញ្ញា តាវ៉ាន់ ឌែង កាន់តែទទួលបានការគាំទ្រ និង សរសើរយ៉ាងខ្លាំងពីទេពកោសល្យរបស់នាងយ៉ាងខ្លាំង៕