(វីដេអូ) ខំតែងខ្លួនស្អាតដូចបវរកញ្ញា តែ មាស សុខសោភា ត្រូវអ្នកគាំទ្រអន់ចិត្ត នាំគ្នាថាស្លៀកពាក់មិនសូវរម្យទម
ថ្មីៗនេះ កំពូលតារាចម្រៀងសំឡេងផ្អែម មាស សុខសោភា កំពុងរងពាក្យរិះគន់មិនពេញចិត្តពីទស្សនិកជនជាច្រើន ទៅលើការស្លៀកពាក់រ៉ូបរាត្រីសមោសរវាលខ្នង បញ្ចេញសាច់យ៉ាងសិចស៊ីពេលបង្ហាញខ្លួនចូលរួមកម្មវិធីមួយនៅទីសាធារណៈ។
មតិរិះគន់ពីមហាជនបានកើតឡើងបន្ទាប់ពីមានគណនី Tiktok មួយ បានបង្ហោះវីដេអូរបស់កំពូលតារាចម្រៀង មាស សុខសោភា នៅលើបណ្ដាញសង្គម ដែលនាងកំពុងបកស្រាយបទចម្រៀងយ៉ាងពីរោះក្រអួនក្រអៅ ប៉ុន្ដែនាងបានរំលេចខ្លួនជាមួយឈុតរាត្រីសមោសរវាលចេញសាច់ខ្នងយ៉ាងសិចស៊ី បង្កឱ្យមានការបញ្ចេញយោបល់ពីអ្នកគាំទ្រជាច្រើនមិនសូវពេញចិត្តលើការតុបតែងខ្លួនរបស់នាង។
អ្នកលេងបណ្ដាញសង្គមជាច្រើនដែលធ្លាប់ស្រឡាញ់គាំទ្រទឹកដមសំឡេងរបស់ មាស សុខសោភា បានរៀបរាប់ថាពួកគេគាំទ្រចំពោះសំឡេងដ៏ផ្អែមពីរោះរបស់នាង ប៉ុន្ដែពួកគេមិនគាំទ្រចំពោះការស្លៀកពាក់សិចស៊ីខ្លាំងពេករបស់នាងលើកនេះឡើយ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖