អ្នកគាំទ្រក្តៅឆេវ ក្រោយឮម្តាយ Tangmo បោះសម្ដីថា ច្រណែនមែនពេលឃើញគាត់ទទួលបានលុយសំណង
អស់រយៈពេល ១ ឆ្នាំពេញទៅហើយ រឿងក្តីស្លាប់របស់តារាសម្ដែងស្រី Tangmo Nida នៅតែជាប្រធានបទមួយក្តៅរបស់មហាជនថៃ ដោយមកទល់ថ្ងៃនេះក៏នៅតែមានអ្នកនិយាយ វិភាគវែកញែក ដោយលើកឡើងនូវមតិផ្សេងៗគ្នា ជាពិសេសជុំវិញរឿងម្តាយរបស់តារាស្រី Tangmo ដែលខ្វាយខ្វល់តែរឿងលុយសំណងពីរឿងក្តីរបស់កូនខ្លួន។
កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ជាថ្ងៃគម្រប់ខួប ១ ឆ្នាំ នៃការស្លាប់របស់តារាស្រីស្រស់ Tangmo ក្នុងនោះ គេឃើញមានប្រិយមិត្តជាច្រើនបានបង្ហោះសារផ្ញើក្តីនឹករឭក និង អ្នកខ្លះបានជួបជុំគ្នាធ្វើបុណ្យបញ្ជូនកុសលថែមទៀតផង។
ដោយឡែក ងាកទៅមើលអ្នកម្តាយតារាស្រី Tangmo វិញ ហាក់មិនខ្វាយខ្វល់នឹងបុណ្យគម្រប់ខួបអ្វីឡើយ បែរជាឡើងកម្មវិធីសម្ភាសនិយាយពីរឿងក្តីដែលកំពុងតែដំណើរមិនចប់ទៅវិញ។ ក្នុងបទសម្ភាសនោះ មហាជនហាក់កើតក្តីខឹង និង សម្តីរបស់ម្តាយតារាស្រី Tangmo ព្រោងព្រាតបន្ទាប់ពីនិយាយតែរឿងលុយសំណង ដោយបោះសម្តីថា ៖ «ឱ្យលោកស្រីធ្វើយ៉ាងម៉េច រឿងក្តីនេះគឺត្រូវទទួលលុយហ្នឹងឯង វាជាសិទ្ធិរបស់លោកស្រី ហេតុអ្វី? ច្រណែនមែន? ហើយកន្លងមកលោកស្រីក៏បានបកស្រាយហើយដែរ»។
ទន្ទឹមនឹងអ្នកម្តាយជាទីស្រឡាញ់របស់ Tangmo បោះសម្ដីនោះឡើង ស្រាប់តែធ្វើឱ្យមហាជនក្តៅស្លឹកត្រចៀកដោយម្នាក់ៗបានចូលទៅបញ្ចេញមតិជាច្រើនថា ៖ «ត្រូវហើយវាសិទ្ធិរបស់អ្នកម៉ែ តែរឿងសំខាន់ដែលគេចង់និយាយនោះ គឺចេតនាអាក្រក់របស់អ្នកម៉ែទៅវិញទេ, ច្រណែនធ្វើអី កូនស្រីស្លាប់ទាំងមូលមានអ្វីឱ្យច្រណែន សំខាន់កូនស្លាប់ហើយមិនអាចរកយុត្តិធម៌ឱ្យកូនបានគួរឱ្យអាម៉ាស់ណាស់, យ៉ាងម៉េចហ្នឹង! គិតថាគេច្រណែនអ្នកមែន? ដែលទទួលបានលុយព្រោះកូនស្លាប់នោះ ឆ្ងល់តែម្តង! , ចាស! ល្អណាស់ ការគិតដែលគ្មានរណាអាចគិតចេញ ហាហា កូនងាប់ ម៉ែកើតអ្នកមាន ហ៊ឹម!! ធម្មតាៗទៅ, ហេតុអ្វីមិននៅសោយសុខលុយហ្នឹងទៅ រំលងមក ១ ឆ្នាំហើយ រឿងនៅមិនចប់មិនហើយសោះ, គ្រាន់តែប្រើសិទ្ធិពពោះហើយបង្កើតមក កុំប្រើពាក្យថាជាម៉ែគេអី…»៕