(វីដេអូ) ធ្លាប់តែឮវោហារស័ព្ទជាពិធីការិនី ជាតារាសម្ដែង ហ៊ិន ចាន់នីរ័ត្ន បង្ហើរសំនៀងច្រៀងផ្ទាល់ម្ដង ពីរោះម្យ៉ាង
កញ្ញា ហ៊ិន ចាន់នីរ័ត្ន អាចចាត់ទុកថាជាសិល្បការិនីដ៏មានប្រជាប្រិយភាពខ្លាំងនៅក្នុងសិល្បៈ ដែលតែងទទួលបានការស្រឡាញ់គាំទ្រ និង លើកសរសើរខ្លាំងចំពោះ សមត្ថភាព ទេពកោសល្យជាតារាសម្ដែងស្រីដ៏ប៉ិនប្រសប់ និង ជាពិធីការិនីពោរពេញដោយវោហារស័ព្ទមិនចេះរីកស្ងួតរបស់នាង ដែលធ្វើឱ្យនាងក្ដោបបានឱកាសការងារ និង កាន់កម្មវិធីធំៗជាច្រើន។
ដោយឡែក មហាជនធ្លាប់តែបានស្ដាប់ និង សរសើរខ្លាំងចំពោះទេពកោសល្យនៃការសម្ដែង ក៏ដូចជាការបញ្ចេញវោហាស័ព្ទរបស់តារាស្រីរូបនេះ លើឆាកធំតូចជាច្រើនកន្លងមក ប៉ុន្តែអ្វីដែលមហាជនមិនធ្លាប់បានឃើញ និង មានការភ្ញាក់ផ្អើលខ្លាំងនោះ ក្រោយពីឃើញវីដេអូខ្លីមួយដែលកញ្ញាកាន់ក្បាលមេក្រូបង្ហើរសំនៀងច្រៀងលើឆាកប្រគំតន្រ្តីម្ដង ធ្វើឱ្យមហាជនអ្នកគាំទ្រលាន់មាត់សរសើរជាមួយទឹមដមសំឡេងពីរោះ មិនចាញ់តារាចម្រៀងប៉ុន្មាននោះទេ។
វីដេអូនេះដែរ មហាជនអ្នកគាំទ្រជាច្រើនបានធ្វើការចែករំលែកលើបណ្ដាញសង្គម ភ្ជាប់ជាមួយពាក្យសរសើរ ដែលជាលើកទី ១ ហើយបានស្ដាប់តារាស្រីរូបនេះ ច្រៀង ព្រមទាំងនឹកស្មានមិនដល់ថានាងអាចច្រៀងបានពីរោះបែបនេះទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖