(វីដេអូ) ជាចន្ទល់គ្រួសារ រិន សាវេត ប្រឹងប្រែងធ្វើការរហូតខ្យល់គរ ក៏មិនត្អូញត្អែរមួយម៉ាត់
នៅក្នុងសង្គមសិល្បៈកម្ពុជាយើង លោក រិន សាវេត ត្រូវបានមហាជនចាត់ទុកជាសិល្បកររៀមច្បងដែលមានឈ្មោះបោះសំឡេងមួយរូប ដោយត្រូវបានទស្សនិកជនជាច្រើស្រឡាញ់ពេញចិត្តនូវទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅរបស់លោក។
បច្ចុប្បន្នលោក រិន សាវេត តែងលេចមុខបង្ហាញវត្តមានច្រៀងនៅក្នុងកម្មពិធីមង្គលការ ឬ កម្មវិធីជប់លៀងផ្សេងៗ ក្នុងក្រុមតន្រ្តីមួយ ដើម្បីទ្រទ្រង់ជីវភាព អាចចិញ្ចឹមខ្លួនឯង និង កូន។ ខណៈប្រឹងប្រែងទទួលការងារជាប់គ្នារដឹកមិនបានសម្រាកគ្រប់គ្រាន់ ថ្មីៗនេះ លោក រិន សាវេត បានកើតខ្យល់ពេលកំពុងធ្វើការ បង្កឱ្យមានការព្រួយបារម្ភពីបណ្ដាមិត្តរួមក្រុម និង ទស្សនិកជនជាពន់ពេក។
លោក អេឡិច ច័ន្ទត្រា បានបង្ហោះវីដេអូខ្លីលើបណ្ដាញសង្គម TikTok ស្ដែងពីសកម្មភាពលោក រិន សាវេត កំពុងត្រូវមិត្តរួមការងារចោមរោមជួយលាបព្រេងកូឡាឱ្យ ព្រមទាំងរៀបរាប់ថា ៖ «អាណិតបង រិន សាវេត ថ្ងៃនេះគាត់ខ្យល់ដោយសារការងាររាល់ថ្ងៃ ហើយសម្រាកមិនគ្រប់គ្រាន់»។
ងាកមកមហាជនវិញ ក្រោយឃើញតារាចម្រៀងរូបនេះ ប្រឹងទាំងឈឺទាំងជាដោយមិនត្អូញត្អែរ មានតែសរសើរនូវការតស៊ូរបស់លោក ព្រមជាមួយការជូនពរឱ្យសុខភាពលោកឆាប់ល្អប្រសើរឡើងវិញប៉ុណ្ណោះ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖