(វីដេអូ) សង្សារ Goal! ភិទិ ស្រឡាញ់មិត្តស្រីខ្លាំង ចាយលុយទិញរបស់ប្រ៊េនៗឱ្យម្ដងជិត ៥០ មុខ
បើនិយាយពីជីវិតស្នេហារបស់តារាចម្រៀងរូបសង្ហា ថុល សុភិទិ និង គូស្នេហ៍អ្នកមេម៉ាយរូបស្រស់ ម៉ានីន ចាប់តាំងពីអ្នកទាំងពីរប្រកាសត្រូវរូវគ្នាឡើងវិញមក មហាជនអ្នកតាមដានឃើញហើយថាគូស្នេហ៍មួយគូនេះ កាន់តែស្រឡាញ់ផ្អែមល្ហែមនឹងគ្នាលើសដើម ដោយពួកគេទាំងពីរតែងថតរូបបញ្ជាក់ពីក្ដីស្នេហ៍ដ៏សែនល្អូកល្អិនបង្ហោះនៅលើបណ្ដាញសង្គមជារឿយៗ ព្រមទាំងប្រើភាសាស្នេហាដ៏ផ្អែមមុតធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបចិត្តជំនួសទៀតផង។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ ចំពោះចំណងស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះកាន់តែធ្វើឱ្យអ្នកតាមដានចាប់អារម្មណ៍ និង រំភើបជំនួស ក្រោយបានឃើញវីដេអូ និង រូបភាពនៃសកម្មភាពរបស់ ថុល សុភិទិ នាំគូស្នេហ៍ស្រីស្អាត ម៉ានីន ដើរផ្សារទំនើប ដែលលោកចាយលុយយ៉ាងអភិជនទិញរបស់ប៊្រេនៗឱ្យនាង មានទាំងកាបូប ស្បែកជើងសុទ្ធសឹងតែម៉ាកល្បីតម្លៃថ្លៃៗគដូចភ្នំ។
ជាមួយគ្នានោះ អ្នកនាង ម៉ានីន ក៏បានសរសេរសារភ្ជាប់ជាមួយរូបភាពបង្ហាញក្ដីស្រឡាញ់ និង អរគុណចំពោះគូស្នេហ៍ សុភិទិ ថា៖ «អូនអ្នកទិញ បងអ្នកចេញលុយ អរគុណ bby ដែលឆ្លៀតពេលសម្រាប់អូនខ្លះ Love so much ស្រឡាញ់ខ្លាំង ត្រង់ទោះរវល់ប៉ុណ្ណាក៏បងមិនដែលទុកអូនចោលដែរ»៕