(វីដេអូ) រាំហុយដីទៀតហើយ! ទើបតែចេញសោះ បទ «រាំញ័រ» របស់ រ៉ាប៊ី ផ្ទុះការគាំទ្រខ្លាំង
សឹងតែគ្រប់បទកន្លងទៅ របស់តារាចម្រៀងស្រីមាឌតូច រ៉ាប៊ី តែងទទួលបានការគាំទ្រយ៉ាងកក្រើកពីសំណាក់មហាជនស្ទើរពាសពេញប្រទេស ដែលបទនីមួយៗរបស់នាងតែងឮសឹងគ្រប់ទីកន្លែង ជាពិសេសនៅពេលមានកម្មវិធីសប្បាយៗ ជួបជុំញាតិមិត្ត បងប្អូន ឬ មិត្តភក្ដិម្ដងៗ ជាដើម។
យ៉ាងណាមិញ ថ្មីៗនេះ រ៉ាប៊ី បានបង្ហើបថា សម្រាប់អបអរស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៣ កញ្ញាបានត្រៀមដល់ទៅ ៣ បទឯណោះ ដើម្បីឱ្យមហាជនអ្នកគាំទ្របានរាំសប្បាយគ្រប់គ្នា។
ដោយឡែក កាលពីល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ តារាស្រីរូបនេះបានទម្លាក់បទចម្រៀងថ្មី មានចំណងជើងថា «រាំញ័រ» ជាមួយភ្លេងញាក់កន្រ្តាក់អារម្មណ៍យ៉ាងសប្បាយរីករាយ។ លើសពីនេះទៅទៀតនោះគឺក្នុង MV បទចម្រៀងមួយនេះ ក៏មានការចូលរួមសម្ដែងពីកីឡាករបាល់ទាត់កូនកាត់ខ្មែរ-អាមេរិក Nick Taylor ផងដែរ៕
ប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖