(វីដេអូ) អ្នកគាំទ្រសង្ស័យ ណា សាឌី និង ប្រុសស្អាត Summer មានទំនាក់ទំនងលើសពីមិត្ត ពេលឃើញសកម្មភាពនេះ
មហាជនបានជ្រាបហើយពីពិធីការិនី និង តារាសម្ដែងដ៏មានប្រជាប្រិយភាពកញ្ញា ណា សាឌី និង ពិធីកររូបសង្ហា Summer ដែលមួយរយៈចុងក្រោយនេះ អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបង្ហាញសកម្មភាពរួមការងារក្នុងអាជីពជាពិធីករ-ការិនីបន្តបន្ទាប់។
ជាពិសេសគេចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រីរូបស្រស់ និង តារាប្រុសរូបសង្ហានេះ មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ ដែលមួយរយៈនេះ តែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរយ៉ាងសិ្នទ្ធស្នាលទាំងក្នុងពេលរួមការងារជាមួយគ្នា និង ដើរកម្សាន្តជាមួយគ្នា ដែលធ្វើឱ្យមហាជនមានចម្ងល់ និង ដាក់ការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសអ្វីជាមួយគ្នា។
ជាក់ស្ដែង ថ្មីៗនេះ ស្រីស្អាត ណា សាឌី និង Summer ធ្វើឱ្យអ្នកគាំទ្រហាក់កាន់តែចាប់អារម្មណ៍ និង ដាក់ការសង្ស័យខ្លាំងទៀត ខណៈដែលបានឃើញវីដេអូសកម្មភាពរបស់អ្នកទាំងពីរបណ្ដើរគ្នាយ៉ាងត្រសងនៅហាងកាហ្វេមួយ និង ថតរូបភាពយ៉ាងផ្អែមល្អែមជាមួយគ្នា ថែមទាំងតារាស្រីរូបនេះបានសរសេរ Caption និយាយអរគុណទៅកាន់តារាប្រុស Summer ភ្ជាប់ជាមួយរូបបេះដូងទៀតផង។ ទោះបីជាមិនច្បាស់ថាវីដេអូនេះ ជាសកម្មភាពរួមការងារជាមួយគ្នា ឬ យ៉ាងណាមែន ប៉ុន្តែនៅតែធ្វើឱ្យអ្នកគាំទ្ររំភើបជំនួសអ្នកទាំងពីរ។
វីដេអូទាំងនេះ កំពុងត្រូវបានមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ ផ្ទុះចាប់អារម្មណ៍ចែករំលែកដោយភ្ជាប់ជាមួយនឹងអារម្មណ៍រំភើប ព្រមទាំងតាមការមើលឃើញពីភាពស័ក្តិសម និង កាយវិការស្និទ្ធស្នាលរបស់អ្នកទាំងពីរបែបនេះ ពួកគេបានធ្វើការផ្គូរផ្គងចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតៗ៕