អ្នកគាំទ្រស្ទើរតែមិនជឿ ពេលឃើញសាច់ដុំ ៦កង់ របស់ Andy Lau ក្នុងវ័យ ៦១ ឆ្នាំ
រហូតមកដល់ពេលនេះ កំពូលតារាសម្ដែងហុងកុង Andy Lau មិនត្រឹមតែត្រូវបានអ្នកគាំទ្រស្រឡាញ់ចូលចិត្តនោះទេ ហើយលោកថែមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញពេញទូទាំងអាស៊ីទៀតផង។
ហើយកាលពីពេលថ្មីៗនេះដែរ នៅលើបណ្តាញសង្គមចិន បានទម្លាយរូបថតរបស់តារាជើងចាស់រូបនេះ ដោះអាវបង្អួតសាច់ដុំទាំងកង់ៗនៅលើឆាកសម្ដែង បានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល សឹងមិនជឿនឹងភ្នែកនៅពេលដែលឃើញសាច់ដុំពោះ ៦កង់របស់លោក ក្នុងវ័យ ៦១ឆ្នាំ។
ពិសេសនៅពេលដែលត្រូវបានគេថតពីចំហៀង បង្ហោះចង្កេះស្តើងកាន់តែច្បាស់ ដែលធ្វើឱ្យមនុស្សភាគច្រើនគិតខុសថានេះគ្រាន់តែជារូបថតកែសម្រួលប៉ុណ្ណោះ៕