(វីដេអូ) ដួង ម៉ានិច សារភាពត្រង់ៗពីទំនាក់ទំនងរវាងនាង និង Lyderzz ជាស្នេហ៍ពិតមិនមែនមិត្ត
ចំពោះទំនាក់ទំនងរវាងស្រីស្រស់ ដួង ម៉ានិច និង កំលោះសង្ហា Lyderzz មួយរយៈចុងក្រោយនេះ តែងបង្ហាញពីកាយវិការយ៉ាងស្និទ្ធស្នាលជាមួយគ្នាតាមរយៈវីដេអូ និង រូបភាពលើបណ្ដាញសង្គម ដែលអ្នកទាំងពីរតែងដណ្ដើរគ្នាចូលរួមកម្មវីធីផ្សេងៗ និង ដើរកម្សាន្តជាមួយគ្នាប្រៀបដូចគូស្នេហ៍មួយគូអ៊ីចឹង។
លើសពីនេះ កាលពីថ្មីៗកន្លងទៅ កញ្ញា ដួង ម៉ានិច និង Youtuber Lyderzz ធ្វើឱ្យអ្នកគាំទ្រហាក់ចាប់អារម្មណ៍កាន់តែខ្លាំង និង ដាក់ការសង្ស័យចំពោះទំនាក់ទំនងអ្នកទាំងពីរ ក្រោយពីបានឃើញរូបភាពរបស់អ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមខ្លាំងជាមួយគ្នានៅលើទឹកដីប្រទេសកូរ៉េ ដែលថតរូបឱបកៀកគ្នាយ៉ាងរ៉ូមែនទិច។
ដោយឡែក ក្រោយបង្ហាញសកម្មភាពស្និទ្ធស្នាលគួរឱ្យសង្ស័យមួយរយៈ ស្រាប់តែថ្មីៗនេះ កញ្ញា ដួង ម៉ានិច កាន់តែធ្វើឱ្យអ្នកគាំទ្រច្បាស់ក្នុងចិត្ត និង បង្ហាញការអបអរព្រាត ខណៈបានឃើញវីដេអូមួយលើ TikTok របស់នាង បានស្ដែងពីសកម្មភាពដ៏ផ្អែមល្ហែមជាមួយ Lyderzz ភ្ជាប់ជាមួយសារនិយាយសារភាព និង បញ្ជាក់ច្បាស់ៗឱ្យដឹងថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាពិតមែន។ ក្នុងនោះ ដួង ម៉ានិច បានសរសេរថា ៖ «ស្នេហ៍ពិតមិនមែនមិត្ត»៕