ទីបំផុត! Pum Pui ព្រមបើកមុខកូនប្រុសហើយ បន្ទាប់ពីលាក់បាំងអស់រយៈពេលជាង ១ ឆ្នាំ
សម្រាប់អ្នកម៉ាក់កូនមួយ Pum Pui និង ស្វាមី ចាប់តាំងពីទទួលបានកូនប្រុសតូចម្នាក់ជាចំណងដៃគ្រួសារមក ជីវិតគ្រួសារ ក៏ដូចជាស្វាមីភរិយារបស់អ្នកទាំងពីរ កាន់មានក្តីសុខលើសដើម។
ដោយឡែក អ្វីដែលមហាជនចង់ឃើញជាងគេ បន្ទាប់ពីរូបភាពគ្រួសាររីករាយរបស់អ្នកទាំងពីរនោះគឺមុខមាត់កូនប្រុសតូចរបស់អ្នកទាំងពីរ ព្រោះចាប់តាំងពីកើតមក គូស្វាមីមួយគូនេះនៅពុំទាន់បង្ហាញមុខកូនប្រុសតូចឱ្យអ្នកណាបានឃើញឡើយ រហូតខណៈពេលនោះត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងស្ពឹកមុខទៀតផង ជុំវិញការបិទបាំងមុខកូនប្រុស។
ទោះជាយ៉ាងណាក៏ដោយ ក្រោយបិទមិនបង្ហាញមុខកូនប្រុសអស់រយៈពេលជាង ១ ឆ្នាំមក ទីបំផុត Pum Pui ព្រមបើកបង្ហាញមុខមាត់កូនតូចរបស់នាងឱ្យអ្នកគាំទ្របានឃើញទាំងស្រុងហើយ រហូតធ្វើឱ្យអ្នកគាំទ្រឃើញហើយសរសើរមិនដាច់ពីមាត់ថា សង្ហាតាំងពីក្មេង ពោលគឺសម្រស់មិនចាញ់ប៉ាម៉ាក់៕