ត្រៀមៗ! YG ប្រកាសដំណឹងល្អ Jisoo គ្រោងនឹងចេញ Solo Album ឆាប់ៗជូនអ្នកគាំទ្រ
ជាដំណឹងមួយដ៏គួរឱ្យរំភើប និង រីករាយសម្រាប់ Blinks (ឈ្មោះអ្នកគាំទ្រ Blackpink) ដោយតារាស្រី Jisoo បានចាប់ផ្ដើមថត MV សម្រាប់ Solo Album របស់នាងហើយ។
យោងតាមសារព័ត៌មានកូរ៉េ Newsen បានចេញផ្សាយនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ថា ៖ «ផលិតកម្ម YG បានប្រកាសជាសាធារណៈថាវីដេអូចម្រៀងទោលរបស់ Jisoo កំពុងត្រូវបានថតនៅទីតាំងក្រៅប្រទេសដោយសម្ងាត់ និង មានភាពតឹងរ៉ឹងជាទីបំផុត»។ ជាមួយគ្នានោះក៏បានបន្ថែមដែរថា ៖ «អ្នកគាំទ្រទាំងអស់គ្នា សូមទន្ទឹងរង់ចាំពី MV ដ៏ល្អមួយនេះ ព្រោះពួកយើងបានចំណាយសម្រាប់ផលិតអស់ច្រើនបំផុតក្នុងចំណោមវីដេអូរបស់ Blackpink កន្លងមក»។
ដ្បិតតែ Jisoo មានភាពមមាញឹកខ្លាំងជាមួយនឹងដំណើរប្រគំតន្ត្រីជុំវិញពិភពលោកក៏ដោយ ប៉ុន្តែ Jisoo បានខិតខំធ្វើការដើម្បីរក្សាការសន្យា ដែលនាងធ្លាប់បានសន្យាជាមួយនឹង Blink កន្លងមក។ Jisoo បានដាក់ថាមពលទាំងអស់ក្នុងការធ្វើឱ្យអាល់ប៊ុមនេះល្អឥតខ្ចោះ ដូច្នេះដំណើរការនៃការផលិតទាំងមូល គឺមានភាពរលូន និង លឿន៕