វ័យ ៥០ ឆ្នាំហើយ Li Bingbing នៅតែស្អាតខ្ញង់ តាមពិតនាងមានអាថ៌កំបាំងបែបនេះ
សម្រាប់តារាសម្ដែងស្រីដែលមានវ័យជិត ៥០ ឆ្នាំ ដូចជា Li Bingbing បើទោះជាពេលនេះនាងមានអាយុរាងជ្រេហើយក៏ដោយ ប៉ុន្តែតារាស្រីរូបនេះនៅតែធ្វើឱ្យអ្នកគាំទ្រលួចច្រណែនមិនតិចនោះទេ ចំពោះរូបសម្រស់របស់នាង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានចែករំលែកអំពីរបបអាហាររបស់នាងដែលតែងតែញ៉ាំបន្លែស្ងោរ និង ផឹកទឹកក្តៅ ទាំង ៣ ពេលក្នុងមួយថ្ងៃ។ ក្នុងនោះដែរ តារាស្រីរូបនេះបាននិយាយផ្តាំផ្ញើទៅកាន់អ្នកគាំទ្រថា ៖ «ខ្ញុំគិតថា នេះជារបបអាហារដែលល្អបំផុត ដែលជួយថែរក្សារាង ហើយខ្ញុំពិតជាចូលចិត្តញ៉ាំវាខ្លាំងណាស់ ជាមួយនឹងទឹកក្តៅបន្ថែមទៀត។ ដូច្នេះអ្នកទាំងអស់គ្នាអាចសាកល្បងធ្វើបន្លែទាំងនេះបាន»។
ភ្លាមនោះដែរ អ្នកនិយមលេងអ៊ីនធឺណេតបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបបអាហាររបស់ Li Bingbing ហើយក៏មានមនុស្សជាច្រើនបញ្ចេញមតិថាការតមអាហាររបស់នាងគឺ «ពិបាកទ្រាំខ្លាំងណាស់»៕