ផ្ទុះការវែកញែក ពេលឃើញ Liz សមាជិកក្រុមចម្រៀង Ive ផ្លាស់ប្ដូរខ្លួនសឹង ១៨០ ដឺក្រេ
រូបភាពរបស់ស្រីស្អាត Liz ដែលជាសមាជិកក្នុងក្រុមចម្រៀង Ive បានធ្វើការចែករំលែកព្រាតពាសពេញបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រសិល្បៈកូរ៉េជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែសភាពរាងកាយនាងខុសគ្នាពីរូបរាងរបស់នាងកាលពីមុន។
ដោយរូបភាពមួយនោះ គឺជារូបថតរបស់ Liz ដែលត្រូវបានអ្នកគាំទ្រថតបាន ក្នុងកំឡុងពេលដែលនាងឡើងសម្ដែងលើឆាកមួយ ក្នុងប្រទេសជប៉ុន ញញឹមញញែមមកកាន់អ្នកគាំទ្រ រហូតធ្វើឱ្យលេចចេញបឿ-កមក ធ្វើឱ្យមើលសភាពមកនាងហាក់បីដូចជាឡើងគីឡូយ៉ាងខ្លាំងតែម្ដង។
ជាមួយគ្នានោះ បន្ទាប់ពីរូបភាពរបស់នាងត្រូវបានចែកចាយ មហាជនអ្នកគាំទ្រជាច្រើនបានផ្ទុះការវែកញែក ពីហេតុផលដែលនាងផ្លាស់ប្ដូរខ្លាំងបែបនេះ ហើយក៏ព្រួយបារម្ភចំពោះសុខភាពនាងផងដែរ៕