អ្នកគាំទ្របើកភ្នែកធំ! Hwasa សមាជិក MAMAMOO លេងខ្លួនទាក់ទាញខ្លាំងលើឆាកប្រគំតន្រ្តី
ឈុតឆាកនៃការប្រគំតន្រ្តីរបស់តារាចម្រៀងស្រី Hwasa ពិតជាបានធ្វើឱ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អំឡុងពេលការប្រគំតន្ត្រីរបស់ MAMAMOO នៅទីក្រុងម៉ានីល កាលពីពេលថ្មីៗកន្លងទៅនេះ។
នេះបើតាមការបង្ហោះនៅលើគណនី Twitter របស់អ្នកគាំទ្រក្រុម MAMAMOO បានបញ្ចេញនូវវីដេអូ fancam ខណៈពេលដែល Hwasa បង្ហាញខ្លួនក្នុងការសម្ដែងគួរឱ្យចាប់អារម្មណ៍នៅលើឆាកប្រគំតន្រ្តី «MAMAMOO World Tour ‘MY CON’»។
ជាមួយគ្នានឹងការបង្ហាញខ្លួននោះដែរ Hwasa បានទាញយកក្រសែតភ្នែកអ្នកទស្សនាយ៉ាងច្រើន ដោយនាងបានស្លៀកឈុតសម្លៀកបំពាក់ បញ្ចេញអាវកាក់ពណ៌សយ៉ាងស៊ិចស៊ីបំផុត បង្អួតជាមួយនឹងរាងស្លីមស្អាតបង្ហាញពីរាង S-line របស់នាងដោយភាពជឿជាក់។
ក្នុងនោះដែរ ឃើញមានអ្នកលេងបណ្តាញសង្គមដែលជាអ្នកគាំទ្ររបស់តារាស្រីរូបនេះ បានចូលមកសរសើរពីភាពទាក់ទាញរបស់ Hwasa ស្លៀកឈុតកាន់តែស៊ិចស៊ីខ្លាំង នៅពេលដែលនាងចេញទៅសម្តែងនៅក្រៅប្រទេស៕