RM ចេញបកស្រាយរឿងស្នាមជាំ-ក ពេល livestream ផ្ទាល់ កុំឱ្យអ្នកគាំទ្រស្មានខុស
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ តារាចម្រៀងប្រុស RM មេក្រុម BTS បានចេញមុខធ្វើការ Live ផ្ទាល់នៅលើ Weverse ដើម្បីជជែកកម្សាន្តជាមួយនឹងអ្នកគាំទ្ររបស់លោក ក្នុងនោះ តារាប្រុសរូបនេះបានទទួលពិន្ទុពីអ្នកទស្សនាជាច្រើន ដោយសារតែភាពស្រស់សង្ហា និង ស្នាមញញឹមមានមន្តស្នេហ៍ ធ្វើឱ្យអ្នករាល់គ្នាលង់ដកចិត្តមិនបាន។
យ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រកត់សម្គាល់លើសពីនេះ គឺគេបានឃើញនូវស្នាមជាំត្រង់-ករបស់តារាប្រុសរូបនេះ ហើយពួកគេថែមទាំងបានចូលសួរ RM ខណៈពេលកំពុងធ្វើការ Live ផ្ទាល់ថា៖ «តើស្នាមជាំនេះជាស្នាមថើបមែនទេ?» ក្រោយពីបានអានភ្លាម លោកបានទាញបិទបាំងស្នាមជាំយ៉ាងលឿន ហើយតារាប្រុសរូបនេះ បានបកស្រាយថា៖ «ស្នាមជាំនេះគឺជារបួសបន្តិចបន្តួចប៉ះត្រូវពេលហាត់ប្រាណ»។
ទោះជាយ៉ាងណាក៏ដោយ ក៏មានមតិខ្លះបានជឿ និង មតិមួយចំនួនទៀត មិនជឿនូវការឆ្លើយតបរបស់ RM នោះទេ ប៉ុន្តែក៏គ្មានអ្វីអាចបញ្ជាក់បាននោះដែរ ហើយគ្មានហេតុផលណាដែលអាចរិះគន់ទៅលើតារាប្រុសរូបនេះបានទេ ព្រោះលោកពេញវ័យហើយ៕