សង្សារ Mario ប្រាប់អ្នកគាំទ្រយ៉ាងនេះ ក្រោយឈឺចិត្តឆ្អិតទ្រូងរឿងសង្សារត្រូវគេរិះគន់រូបរាង
ខណៈការងារសិល្បៈកំពុងតែមមាញឹកស្ទើរតែគ្មានពេលទំនេរ ថ្មីៗនេះតារាប្រុស Mario ស្រាប់តែត្រូវបានមហាជនអ្នកគាំទ្រមួយចំនួនបានរិះគន់យ៉ាងស្ពឹកមុខតៅលើរូបរាង និង មុខមាត់ថា ធាត់មិនចេះថែខ្លួន មិនស្តាប់តាមការណែនាំគេ បណ្តោយខ្លួនឱ្យដល់ម្ល៉ឹង។
យ៉ាងណាមិញ ក្រោយរឿងរ៉ាវរិះគន់មួយនេះផ្ទុះឡើង Mario ក៏បានចេញមុខបង្ហាញអារម្មណ៍សោកស្តាយទៅកាន់អ្នកគាំទ្រដែលរិះគន់ទៅលើរូបលោកផ្ទាល់ តែលោកក៏បានបង្ហើបទៀតថា លោកមិនបានភ្លេចថែខ្លួន ឬ សុខភាពដូចទៅនឹងពាក្យដែលរិះគន់ឡើងឡើយ ព្រោះថាមានពេលលោកក៏មិនភ្លេចហាត់ប្រាណដើម្បីសុខភាពដែរ។
លើសពីនេះទៅទៀត បើងាកទៅមើលសង្សារបណ្តូលចិត្តរបស់អ្នកកំលោះរូបនេះ Junji វិញ បានរៀបរាប់អារម្មណ៍ពីជាច្រើននៅចំពោះមុខអ្នកកាសែត ដោយនាងបាននិយាយថា មួយរយៈនេះ Mario ហាក់ឡើងគីឡូបន្តិចមែន ដោយសារតែធ្វើការហត់មិនសូវមានពេលទៅរកអាហារសុខភាពក្រៅញុំាឡើយ តែទោះជាយ៉ាងណាសង្សាររបស់នាងក៏នៅតែសង្ហា ហើយពេលនេះនាងសូមប្រាប់អ្នករិះគន់ថា នាង និង គូស្នេហ៍ក៏កំពុងតែហាត់ប្រាណយករាងស្វែលឱ្យអ្នកគាំទ្រឃើញឱ្យបានទាំងអស់គ្នា៕