(វីដេអូ) ព្រឺសម្បុរ! ទេព បូព្រឹក្ស បញ្ចេញ MV ថ្មី បទ «GODDESS» ជាផ្លូវការហើយ ក្រោយសម្រាលកូន ២ ថ្ងៃ
ពិតណាស់ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានសម្រាលកូនប្រុសដំបូងប្រកបដោយសុវត្ថិភាពហើយ ក្រោមការទទួលស្វាគមន៍ និង អបអរសាទរពីសំណាក់សាច់ញាតិបងប្អូន មិត្តអ្នកសិល្បៈ និង អ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើន។
កូនប្រុសជាតំណក់ឈាមដំបូងរបស់តារាស្រីរូបនេះ និង លោក ជី ដេវីត មានមុខមាត់គួរឱ្យក្នាញ់ខ្លាំង ដោយអូនតូចមានឈ្មោះថា ទេព បញ្ចវរាប ហៅ Albert។
ដោយឡែក ក្រោយសម្រាលកូនប្រុសបាន ២ ថ្ងៃ អ្នកម៉ាក់ ទេព បូព្រឹក្ស កំពុងធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះចាប់អារម្មណ៍ខ្លាំង ដែលបានបញ្ចេញ MV បទចម្រៀងថ្មី បទ «GODDESS» ដែលអ្នកនាងបានត្រៀមធ្វើបទនេះជាពិសេសសម្រាប់កូនប្រុសដំបូងរបស់នាងតាំងពីនៅពពោះនោះ។
បទចម្រៀងថ្មី បទ «GODDESS» នេះដែរ អ្នកម៉ាក់រូបនេះ ធ្វើឡើងដើម្បីលើកកម្ពស់ស្រ្តីដែលមាតានៃពិភពលោក និង បង្ហាញពីទឹកចិត្តក្ដីស្រឡាញ់ជាម្ដាយគ្រប់រូបចំពោះកូនៗ ដែលទាំងទស្សនីយភាព និង អត្ថន័យបទម្រៀងមានភាពអស្ចារ្យព្រឺសម្បុរខ្លាំង។
វីដេអូចម្រៀងនេះដែរ ចេញជាផ្លូវការភ្លាម ឃើញថាមានសន្ទុះនៃការគាំទ្រ និង សរសើរខ្លាំងពីមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមចំពោះ MV ដែលលើកតម្លៃស្រ្ដីជាមាតាដ៏មានឥទ្ធិពលអង់អាចនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖