ផ្អែមទៅៗ! ទើបតែស្វីតថ្ងៃមុនសោះ ឥលូវបែកធ្លាយរូបស្វីត Baifer និង Nine ទៀតហើយ
ទំនាក់ទំនងតារាស្រី Baifern និង អ្នកកំលោះ Nine Naphat ជារឿយៗតែងត្រូវបានអ្នកគាំទ្រចាប់ក្រសែភ្នែកសម្លឹងស្ទើរមិនឱ្យរំលងមួយសកម្មភាពណាឡើយ ចាប់តាំងពីអ្នកទាំងពីរប្រកាសមើលចិត្តគ្នាមក។
ជាក់ស្តែង កាលពីថ្ងៃទី ១៤ កុម្ភៈ ដែលជាថ្ងៃបុណ្យនៃសេក្តីស្រឡាញ់កន្លងទៅ គូស្នេហ៍មួយគូនេះមិនទាន់ធ្វើឱ្យមហាជនបាត់រំភើបនៅឡើយទេ ក្រោយអ្នកទាំងពីរបង្ហោះរូបភាពផ្អែមល្ហែម ខណៈរួមតុអាហារលក្ខណៈស្នេហាជាមួយគ្នាជាលើកដំបូង។
យ៉ាងណាមិញ ខណៈរូបភាពផ្អែមល្ហែមចាស់មិនទាន់រលុបបាត់ចេញពីកែវភ្នែករបស់មហាជនផង ស្រាប់តែថ្មីៗនេះ បែកធ្លាយរូបភាពផ្អេមល្ហែមមួយសន្លឹករបស់អ្នកទាំងពីរទៀត ធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកមើលព្រោងព្រាត ដោយគូស្នេហ៍មួយគូនេះផ្អែមល្ហែមស្ទើររាល់ថ្ងៃមិនឱ្យមហាជនអ្នកគាំទ្រខកបំណងទាល់តែសោះ៕