ផ្អើលពេញក្រុង! John Cena ស្លៀកសំពត់ខ្លី រំលេចស្រោមបារខ្មៅ ពាក់ស្បែកជើងកែង នៅទីសាធារណៈ
ថ្មីៗនេះ អតីតតារាកីឡាកាស WWE និង ជាតារាសម្ដែង John Cena បានធ្វើឱ្យមហាជនអ្នកគាំទ្ររបស់លោក បើកភ្នែកធំៗចំហមាត់ភ្ញាក់ផ្អើលគ្រប់ៗគ្នា ក្រោយឃើញរូបលោកតុបតែងខ្លួនយ៉ាងប្លែកអស្ចារ្យមិនធ្លាប់បានឃើញពីមុនមក។
កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ (ពេលវេលាក្នុងតំបន់) តារាសម្ដែង John Cena ត្រូវបានប្រទះឃើញកំពុងថតខ្សែភាពយន្តថ្មីរបស់លោក ដែលជាភាពយន្តបែបកំប្លែងមានចំណងជើងថា «Ricky Stanicky» នាទីក្រុង Melbourne ប្រទេសអូស្ត្រាលី។
អ្វីដែលទាក់ភ្នែកមហាជនខ្លាំងបំផុតនាពេលនោះដែរ គឺស្ទីលលេងខ្លួនរបស់តារាប្រុសវ័យ ៤៥ ឆ្នាំ John Cena ដែលលោកបានបង្ហាញខ្លួនជាមួយនឹងអាវយឺតពណ៌ខ្មៅធម្មតា តែអ្វីដែលមិនធម្មតានោះ គឺលោកបានស្លៀកនៅសំពត់ខ្លីខើច អមជាមួយស្រោមបាពណ៌ខ្មៅកប់ភ្លៅ ពាក់ស្បែកជើងកែងពណ៌ខ្មៅ ដើរយ៉ាងហំហានបំផុត។
ស្ទីលលេងខ្លួនមិនធ្លាប់មានរបស់តារាប្រុសនេះដែរ បានធ្វើឱ្យបណ្ដាសារព័ត៌មាន និង មហាជនជាច្រើន នាំគ្នាផ្ទុះចែកចាយពាសពេញបណ្ដាញសង្គម៕