(វីដេអូ) នៅវ័យក្មេង ទេព ពិសិដ្ឋ មានមហិច្ឆតាខ្ពស់លើវិថីសិល្បៈ គួរឱ្យសរសើរ
គិតចាប់ពីឆ្នាំ ២០១៨ មក អស់រយៈពេលជាង ៤ ឆ្នាំហើយដែល ទេព ពិសិដ្ឋ បានក្លាយជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី ២ ដែលបច្ចុប្បន្ន ពិសិដ្ឋ ជាតារាចម្រៀងមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស និង ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន។
ក្រោយទទួលបានពានរង្វាន់លេខ ១ ក្លាយជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី ២ ដែលជាភាពជោគជ័យដ៏ធំមួយនៅក្នុងជីវិត ទេព ពិសិដ្ឋ កាន់តែបន្តខិតខំប្រឹងប្រែងត្រួសត្រាយផ្លូវដើរនៅក្នុងវិថីសិល្បៈ ដោយថ្មីៗនេះ ពិសិដ្ឋ បានបង្ហាញមហិច្ឆតា ក៏ដូចជាការតាំងចិត្តផ្ទាល់ខ្លួនគួរឱ្យសរសើរ។
ទេព ពិសិដ្ឋ បានលើកឡើងពីការតាំងចិត្តនៅក្នុងវីដេអូមួយ ដែលតារាចម្រៀងវ័យក្មេងរូបនេះ បានរៀបរាប់ក្នុងអត្ថន័យថា កន្លងមកខ្លួនក៏ធ្លាប់ទទួលបានការហៅឱ្យឡើងឆាកប្រគំតន្រ្តីនានាដែរ ប៉ុន្ដែ ពិសិដ្ឋ បានបដិសេធ ហើយការបដិសេធមិនព្រមឡើងច្រៀង ពិសិដ្ឋ ក៏បានទម្លាយដែរថា ព្រោះហេតុផលចង់មានស្នាដៃជាដុំកំភួនជូនអ្នកគាំទ្ររបស់ខ្លួន លោកមិនចង់ឡើងឆាកច្រៀងបទរបស់អ្នកដទៃនោះទេ គឺលោកចង់ច្រៀងបទចម្រៀងផ្ទាល់ខ្លួន។
ចង់ដឹង ពិសិដ្ឋ លើកឡើងបែបណាទៀតនោះ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖