(វីដេអូ) ច្បាស់ៗ! លោក ម៉ែន និមលរ័ត្ន បើកសិទ្ធិឱ្យអ្នកកែភេទជាស្រីអាចចូលប្រកួត MUC បាន ឆ្នាំ ២០២៣ នេះ
នៅក្នុងឆ្នាំ ២០២៣ នេះ កម្មវិធី Miss Universe Cambodia បានបើកការទទួលពាក្យក្នុងការប្រកួតស្វែងរកម្ចាស់មកុដជំនាន់ថ្មីហើយ ដោយឆ្នាំនេះមហាជនកំពុងតែទន្ទឹងរង់ចាំអ៊ុតមើលថា តើបេក្ខភាពជើងខ្លាំងណាខ្លះនឹងមានវត្តមានក្នុងការបង្ហាញខ្លួនលើឆាក Miss Universe Cambodia?
ដោយឡែក ស្របពេលការទទួលពាក្យប្រកួតបវរកញ្ញាលំដាប់ប្រទេសនេះ លោក ម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រង Miss Universe Cambodia ក៏បានចេញមកជម្រាបពីលក្ខខណ្ឌក្នុងការចូលរួមរបស់បេក្ខភាព ដែលមានបំណងចង់ចូលរួមផងដែរ។
ក្នុងនោះ លោក ម៉ែន និមលរ័ត្ន បានរៀបរាប់ថា ៖ «បេក្ខភាពដែលអាចចូលរួមប្រកួតបាន គឺចាប់ពីអាយុ ១៨ ឆ្នាំ ដល់ ២៨ ឆ្នាំ ហើយសម្រាប់កម្ពស់ និង ទម្ងន់មិនបានកំណត់នោះឡើយ តែអ្វីដែលចំបាច់ ត្រូវនៅលីវ»។
អ្វីដែលធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាចាប់អារម្មណ៍ទៀតនោះ លោក ម៉ែន និមលរ័ត្ន ក៏បានឆ្លើយតបទៅកាន់អ្នកគាំទ្រ និង បានបញ្ជាក់ថា ភេទទី ៣ អាចចូលរួមប្រកួត Miss Universe Cambodia បានទេ? លោក ម៉ែន និមលរ័ត្ន ក៏បានឆ្លើយច្បាស់ៗថា ៖ «ភេទទី ៣ គឺអាចដាក់ពាក្យប្រកួតបាន តែត្រូវមានលក្ខខណ្ឌចំបាច់ ដោយគាត់ត្រូវមានអត្តសញ្ញាណបណ្ណ ភេទស្រី និង Passport ភេទស្រី»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូលម្អិតពីការប្រកួត MUC៖
រូបភាព៖ Miss Universe Cambodia & Sonkran