គ្រាន់តែ Lee Seung Gi ប្រកាសរៀបការនឹងគូស្នេហ៍ភ្លាម អ្នកគាំទ្រនាំគ្នាផ្ទុះការមិនពេញចិត្តព្រាត ព្រោះមូលហេតុនេះ
កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ តារាសម្ដែងប្រុស Lee Seung Gi បានប្រកាសរៀបការជាមួយនឹងតារាសម្ដែងស្រី Lee Da In ដោយអ្នកទាំងពីរនឹងចាប់ដៃគ្នាចូលរោងការនៅខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។
យ៉ាងណាមិញ បន្ទាប់ពីដំណឹងរៀបការរបស់អ្នកទាំងពីរបានប្រកាសជាសាធារណៈមក ស្រាប់តែមានផ្ទុះប្រិតកម្មមិនពេញចិត្តពីសំណាក់អ្នកគាំទ្រ ក៏ដូចជាទស្សនិកជននិយមគាំទ្រតារាប្រុស Lee Seung Gi ជាច្រើន ចំពោះការដែលលោកនឹងរៀបការជាមួយនឹង Lee Da In ក្រោមមូលហេតុមួយចំនួន។
ជាការពិត បើទោះបីជា Lee Da In ត្រូវគេទទួលស្គាល់ថាជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និង មានទេពកោសល្យសម្ដែងខ្លាំងក៏ដោយ ប៉ុន្តែនាងគឺជាកូនស្រីរបស់តារាសម្ដែងជើងចាស់អ្នកស្រី Kyeon Mi Ri ដែលស្វាមីក្រោយរបស់ម្ដាយនាង បានជាប់ចោទពីបទក្លែងបន្លំភាគហ៊ុន និង បានធ្វើឱ្យគ្រួសារម្ចាស់ភាគហ៊ុនជាច្រើនបានក្ស័យធន។ ថ្វីដ្បិតថាលោកគ្រាន់តែជាឪពុកចុងរបស់តារាស្រីក៏ដោយ ប៉ុន្តែពួកគេមានភាពស្និទ្ធស្នាលខ្លាំង ហើយនាង និង ប្អូនស្រីរបស់នាង បានប្រើត្រកូលរបស់ឪពុកចុងរបស់នាងទៀតផង ដែលនេះហើយគឺជាបញ្ហាចោទធ្វើឱ្យមនុស្សជាច្រើនសម្ដែងការមិនពេញចិត្តចំពោះដំណឹងរៀបការនេះ៕