ផ្ទុះសរសើរ ឃុំ ប៉ុណ្ណាដែត ជាស្វាមីដ៏ល្អកម្ររកបាន តែងចេញមុខនិយាយការពារប្រពន្ធគ្រប់ពេលមានបញ្ហា
ជុំវិញរឿងរ៉ាវជីវិតឯកជនរបស់តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង យក់ ឋិតរដ្ឋា ថ្មីៗកន្លងទៅនេះ មហាជនបានជ្រាបហើយ ក្រោយពីបានឃើញអ្នកនាងបង្ហោះសាររៀបរាប់បកស្រាយជុំវិញរឿងមានអ្នកលេងបណ្ដាញសង្គមម្នាក់ដែលជាអតិថិជនទិញគ្រឿងអលង្ការរបស់អ្នកនាងបញ្ចេញវីដេអូនិយាយចោទប្រកាន់អ្នកនាងថារកស៊ីបោកប្រាស់លក់របស់កាឡៃ។
ជុំវិញរឿងរ៉ាវត្រូវគេចោទប្រកាន់បង្កាច់បង្ខូចនេះដែរ ក្រោយពីបង្ហោះចែករំលែកឱ្យមហាជនបានដឹងតាមរយៈសារខាងលើ មកដល់ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង យក់ ឋិតរដ្ឋា និង ស្វាមី ក៏បានធ្វើការឡាយវីដេអូលើហ្វេសប៊ុកផេកនិយាយបកស្រាយជុំវិញរឿងចោទប្រកាន់នេះយ៉ាងច្បាស់ៗ ដើម្បីរកភាពយុត្តិធម៌សម្រាប់ខ្លួនវិញ។
ក្នុងវីដេអូឡាយនោះ លោក ឃុំ ប៉ុណ្ណាដែត បាននិយាយបដិសេធទាំងស្រុងចំពោះការចោទប្រកាន់មកលើភរិយារបស់លោក ដែលបានបញ្ជាក់ថាការរកស៊ីរបស់អ្នកទាំងពីរ គឺមិនបានបោកប្រាស់ ឬ លក់គ្រឿងកាឡៃដូចអ្វីដែលអ្នកបង្កាច់បង្ខូចនោះឡើយ ដែលលោកបានសុំឱ្យអ្នកនិយាយចោទប្រកាន់នេះចេញមកដោះស្រាយជាមួយលោកដោយផ្ទាល់ ដើម្បីផ្ដល់យុត្តិធម៌ឱ្យភរិយារបស់លោកវិញ។
ខណៈស្វាមីកំពុងតែនិយាយបកស្រាយនេះដែរ ឃើញថាអ្នកនាង យក់ ឋិតរដ្ឋា ហាក់អួលណែនឈឺចិត្តខ្លាំងនិយាយអ្វីមិនចេញ បានត្រឹមស្រក់ទឹកភ្នែកសស្រាក់។ ដោយឡែក ក្រោយពីបានមើលវីដេអូឡាយនិយាយបកស្រាយរបស់អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ក្រឡេកមើលមហាជនលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើនហាក់ចាប់អារម្មណ៍ទៅលើលោក ឃុំ ប៉ុណ្ណាដែត និង បានបញ្ចេញមតិសរសើរមិនដាច់ពីមាត់ចំពោះលោក ពីទឹកចិត្តជាស្វាមីដ៏ល្អមួយរូបដែលចេញមុខនិយាយការពារភរិយា មិនថាភរិយាស្ថិតក្នុងកាលៈទេសៈបែបណាលោកក៏បង្ហាញក្ដីស្រឡាញ់ការពារនាងយ៉ាងគួរឱ្យសរសើរ។
ទន្ទឹមនឹងការមើលឃើញពីទង្វើដ៏គំរូក្នុងនាមជាស្វាមីមួយរូបដ៏ល្អនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបានលើកឡើងជាចំណុចល្អៗជាច្រើនចំពោះលោក ឃុំ ប៉ុណ្ណាដែត ដោយចែករំលែកលើហ្វេសប៊ុកថា ៖
– គេរិះគន់ប្រពន្ធគាត់លើរូបរាង តែដឹងទេគាត់ឆ្លើយថាម៉េច?
– គាត់ថាប្រពន្ធគាត់លះបង់បង្កើតកូនពីរបីហើយ គាត់បង្ហាញការការពារ ការយល់ទុក្ខលំបាករបស់ប្រពន្ធ គាត់ការពារប្រពន្ធនៅក្នុងចំណោមខ្សែភ្នែកមហាជនរាប់ម៉ឺននាក់។
– អ្នកដឹងទេ មនុស្សប្រុសបែបនេះ មានមិនច្រើនទេ មនុស្សប្រុសដែលហ៊ានចេញមកតតាំងជាសាធារណៈ ប្រកបដោយក្រមសីលធម៌ដើម្បីប្រពន្ធ។
– រូបរាងប្រែប្រួលមិនទាក់ទងនឹងសុភមង្គលនោះទេ សំខាន់គាត់មានស្វាមីល្អ ស្វាមីដែលទទួលខុសត្រូវខ្ពស់ មិនទន់ទោរ មិនរស់នៅតម្រូវមាត់អ្នកដទៃ។
– ស្វាមីល្អ ទោះយើងប្រែប្រួលទៅជាអ្វី គាត់នៅតែឱ្យតម្លៃយើងជានិច្ច ជួនកាលវត្តមានស្រីសាច់សស្រលូនខាងក្រៅគ្រាន់ជាសម្រាមហោះកាត់មុខតែប៉ុណ្ណោះ៕