មិនខ្វល់រឿងស្នេហា ហេង កែវនីតា ប្រើជីវិតនៅលីវម្នាក់ឯងយ៉ាងរីករាយ
ពិធីការិនីចាស់វស្សា ហេង កែវនីតា កំពុងចាយរាងនៅលើកោះមួយស្ថិតនៅប្រទេសថៃ ធ្វើឱ្យមហាជននាំគ្នាចាប់អារម្មណ៍ព្រោងព្រាត ក្រោយស្រីស្អាតរូបនេះ ទម្លាយរូបថតក្នុងដំណើរកម្សាន្តប៉ុន្មានសន្លឹកបង្ហោះលើគណនីអ៊ីនស្ដាក្រាម។
ដូចគេថាអាយុគ្រាន់តែជាតួលេខ ខណៈវ័យកាន់តែច្រើនតារាស្រី ហេង កែវនីតា កាន់តែមានភាពជឿជាក់ មិនខ្វល់រឿងស្នេហាឡើយដោយនាងបានរំលេចរូបរាងសិចស៊ី បញ្ចេញសាច់សខ្ចីស្រឡូនគួរឱ្យក្នាញ់នៅលើទូកទេសចរពេលទៅលេងសមុទ្រ ស្ដែងពីជីវិតអភិជនមិនធម្មតានោះទេ។
រូបភាពដ៏ហឹរទាក់ទាញរបស់ពិធីការិនី ហេង កែវនីតា ក៏កំពុងផ្ទុះការចាប់អារម្មណ៍សរសើរពីភាពស៊ីវិល័យរបស់តារាស្រីរូបនេះ បើទោះបីជាវ័យជ្រេបន្តិចក៏ពិតមែន តែនាងមិនកំណាញ់ភាពសិចស៊ី បង្អួតរាងស្រឡូនមិនចាញ់យុវវ័យទេ៕