Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ថ្លៃកប់ពពក! ទម្លាយតម្លៃផ្ទះដែល Song Joong Ki ត្រៀមរស់នៅជាមួយកូន និងភរិយាថ្មី
តារា

ថ្លៃកប់ពពក! ទម្លាយតម្លៃផ្ទះដែល Song Joong Ki ត្រៀមរស់នៅជាមួយកូន និងភរិយាថ្មី

អត្ថបទដោយ​៖ Gminie កុម្ភៈ ១, ២០២៣

កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ដោយតារាសម្ដែងប្រុស Song Joong Ki បានប្រកាសថាខ្លួននឹងចូលរោងការជាមួយនឹងនាង Katy ដែលជាសង្សារថ្មីរបស់ខ្លួន ព្រមទាំងប្រកាសថាពួកគេកំពុងតែត្រៀមស្វាគមន៍កូនដំបូងផងដែរ។

ទោះបីជារឿងដ៏ក្ដៅគគុកមួយនេះ បានរំលងផុតប៉ុន្មានថ្ងៃទៅហើយក្ដី ក៏នៅតែមានមហាជនជាច្រើន នៅតែតាមដាន ចង់ដឹងចង់ឮបន្ថែមទៀតថាទៅជាយ៉ាងណា។

ដោយឡែក ថ្មីៗនេះមានបណ្ដាសារព័ត៌មានបរទេស ព្រមទាំងរបាយការណ៍ និង អ្នកនិយមលេងអ៊ីនធើណេតបានវែកញែករឿងរ៉ាវអំពីលំនៅដ្ឋានថ្មីរបស់ Song Joong Ki និង Katy ដែលជាប្រភេទផ្ទះ Penthouse ក្នុងយូនីត ១០៦-៧ នៃខាងក្នុងអគារ Eterno Cheongdam ស្ថិតនៅក្នុងតំបន់ Gangnam ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ សូមបញ្ជាក់ថា ប្រភេទផ្ទះ Penthouse គឺជាផ្ទះដ៏ប្រណីតធំមួយ ស្ថិតនៅជាន់ខ្ពស់ជាងគេនៃអគារ ហើយជាធម្មតា ផ្ទះបែបនេះ គឺបំពាក់សម្ភារយ៉ាងទំនើបៗ។

បើក្រឡេកទៅមើលតម្លៃផ្ទះរបស់អ្នកទាំងពីរ ដែលត្រៀមរស់នៅសម្រាប់សាងគ្រួសារថ្មីនោះ មានតម្លៃរហូតដល់ទៅ ១៥ ពាន់លានវ៉ុន ឬ ស្មើនឹងប្រមាណជាង ១២ លានដុល្លារឯណោះ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ Song Joong Ki និង ភរិយាថ្មី ​កំពុងតែ​រស់​នៅ​ក្នុង​គេហដ្ឋាន​ ​ដែល​មាន​តម្លៃ​ ២០​ ពាន់​លាន​វ៉ុន ក្នុង​ទីក្រុង Itaewon នៅឡើយទេ ហើយទីនោះ​ក៏ ​មាន​ឪពុក​ម្តាយ​របស់ភរិយាលោករស់នៅជាមួយផង​ដែរ៕

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់