ដាញ់ ម៉ូនីកា និង ស្វាមី ត្រឡប់ទៅអូស្ត្រាលីវិញ ឃើញតារាល្បីៗនាំគ្នាជូនដំណើរព្រាត
កន្លងមក មហាជនអ្នកគាំទ្រវិស័យសិល្បៈ តែងនាំគ្នាកោតសរសើរពីទំនាក់ទំនងដ៏ល្អរវាងតារាប្រុសស្រីមួយចំនួន បើទោះជាក្នុងចំណោមពួកគេ មួយចំនួនបានរៀបការ និង បានចាកចេញពីប្រទេសកំណើតទៅរស់នៅបរទេសជាមួយស្វាមីហើយក្ដី តែពេលត្រឡប់មកខ្មែរម្ដងៗ ពួកគេតែងបង្ហាញភាពស្និទ្ធស្នាលរក្សាចំណងមិត្តភាពមិនប្រែ។
និយាយដល់ការរាប់អានស្និទ្ធស្នាល ដូចប្រិយមិត្តបានជ្រាបហើយ ដាញ់ ម៉ូនីកា បានចេញពីប្រទេសកំណើតទៅរស់នៅប្រទេសអូស្រ្តាលីតាមស្វាមីច្រើនឆ្នាំមកហើយ តែពេលនេះត្រឡប់មកលេងស្រុកខ្មែរម្ដងៗ ឃើញថាមានមិត្តភក្ដិក្នុងចង្កោមសិល្បៈជាច្រើនចាំទទួលស្វាគមន៍ និង រៀបចំពិធីជប់លៀងជួបជុំគ្នាយ៉ាងកក់ក្ដៅ។
មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃដែលតារាសម្ដែងរាងតូចច្រឡឹង ដាញ់ ម៉ូនីកា និង គ្រួសារ ត្រូវត្រឡប់ទៅប្រទេសអូស្ដ្រាលីវិញ គេក៏ឃើញអ្នកសិល្បៈជាច្រើនរូបមានដូចជា តារាសម្ដែង កែវ ពេជ្រពិសី, ពៅ លីដា និង ពៅ ពិសិទ្ធិ ជាដើម បាននាំគ្នាទៅជូនដំណើរនាងដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ដែងពីទំនាក់ទំនងយូរអង្វែងរាប់ឆ្នាំគួរឱ្យសរសើរ៕